រុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីសន្តិសុខទ្វីប ហើយសន្យាថានឹងមិនវាយប្រហារអឺរ៉ុបទេ

2025/11/28 06:14:41 pm        237

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមកិច្ចពិភាក្សាអំពីសន្តិសុខទ្វីបអឺរ៉ុប។ មេដឹកនាំរុស្ស៊ីរូបនេះបន្តថា ទីក្រុងមូស្គូ មិនមានគម្រោងវាយប្រហារបណ្តាប្រទេសអ៊ឺរ៉ុបទេ ដោយបន្ថែមថា ប្រសិនបើអឺរ៉ុប ចង់បានកិច្ចសន្យាលើរឿងនេះ រុស្ស៊ីក៏មានឆន្ទៈផ្តល់ឱ្យដែរ។

ថ្លែងក្នុងសម័យបើកកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Putin បាននិយាយថា "និយាយជារួម រុស្ស៊ីនឹងមិនវាយប្រហារអឺរ៉ុបទេ។ បែបនេះស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែរុស្ស៊ីមិនដែលមានបំណងធ្វើរឿងនោះឡើយ។ ប្រសិនបើពួកគេចង់ឮការសន្យារឿងនេះពីរុស្ស៊ី នោះគួរតែសរសេរជាលាយលក្ខណ៍អក្សរទៅ គ្មានបញ្ហានោះទេ"។

លោកបន្តទៀតថា អ្នកដែលអះអាងថារុស្ស៊ី ជាការគម្រាមកំហែងដល់អឺរ៉ុប គឺ "សុទ្ធតែមានសតិមិនល្អ" ហើយអ្នកទាំងនោះ បម្រើផលប្រយោជន៍ដល់ឧស្សាហកម្មការពារជាតិ ក្រុមហ៊ុនឯកជន ឬកំពុងព្យាយាមបង្កើនកម្រិតនយោបាយក្នុងស្រុករបស់ខ្លួន ស្របពេលមានស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ។

គួរឱ្យដឹងថា ក្រុមមន្ត្រីអឺរ៉ុប តែងព្រមានម្តងហើយម្តងទៀតអំពីការគំរាមកំហែងនៃប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអឺរ៉ុប។ កាលពីខែតុលាកន្លងទៅ ស្នងការការពារជាតិសហភាពអឺរ៉ុប លោក Andrius Kubilius បានសង្កត់ធ្ងន់ថា វិមានក្រឹមឡាំង កំពុងពិភាក្សារួចទៅហើយអំពីផែនការវាយប្រហារប្រទេសសមាជិកណាតូ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm