ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្រោយលទ្ធផលវិជ្ជមានជាបន្តបន្ទាប់លើការដោះស្រាយបញ្ហាជាមួយថៃ

2025/11/28 07:07:28 pm        394

ក្រោយបានឃើញជាក់ស្ដែងនូវលទ្ធផលវិជ្ជមានជាបន្តបន្ទាប់តាមរយៈយុទ្ធសាស្រ្ដ «ស្ងាត់​តែ​មិន​ស្ងៀម​» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុង​ការ​ដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ​បាន​បង្ហាញ​ការ​សាទរ និងជំនឿ​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចំពោះ​យន្ត​ការ​ដោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការដោះស្រាយជម្លោះជាមួយភាគីថៃ។

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រលើការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើ​ការ​បន្ត​ដាក់​ចេញ​នូវ​យន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃឲ្យកាន់តែល្អប្រសើរឡើង និង​ឆ្ពោះ​ទៅ​រកសន្តិភាព។ ជាក់ស្តែងថ្មីៗនេះ ស្របតាមស្មារតី​ដែល​បាន​ឯកភាព​គ្នារវាង​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌ​សីមាព្រំដែនគោកកម្ពុជា-ថៃ ( JBC ) ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ​ចុះ​ទៅបោះបង្គោលព្រំដែនបណ្តោះអាសន្ន ក្នុងគោលដៅធានាឲ្យបានអធិបតេយ្យភាព និង​បូរណភាពទឹកដី ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ការឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះក៏ជាសញ្ញាវិជ្ជមានខ្ពស់មួយទៀត ដើម្បី​ឈាន​ទៅ​ធ្វើ​ឲ្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កាន់តែមានភាពប្រសើរវិញ។

សូមបញ្ជាក់ថា ទាក់ទិននឹងបញ្ហាជម្លោះព្រំដែននេះដែរ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា នៅតែ​ប្រកាន់​ខ្ជាប់​ខ្ពស់លើគោលជំហរសន្តិភាព ដោយរក្សាបាននូវបទឈប់បាញ់ បន្តគោរពបាន​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាពកូឡាឡាំពួរ និងព្យាយាមដោះស្រាយបញ្ហាតាមរយៈយន្តការការទូត និងច្បាប់​អន្តរជាតិ​ជាសំដៅធ្វើយ៉ាងណារក្សាសន្តិភាពរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm