សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​បណ្ដោយ​ព្រំដែន​ប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាង​៩​ពាន់​លានដុល្លារ

2025/11/28 12:18:41 pm        115

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម​ Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន​វាយ​តម្លៃ​ខ្ពស់​លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងនោះការ​រក្សា​បាន​នូវ​សន្ដិសុខ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ និងការធ្វើពាណិជ្ជកម្ម៩ខែឆ្នាំនេះសម្រេចបានជាង ៩ ពាន់លានដុល្លារ។

ភាគីទាំងពីរបានវាយម្លៃខ្ពស់បែបនេះ ក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ ជាកិច្ច​ចាប់ផ្ដើម​សម្ដេច​តេជោ ​ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Bui Thanh Son ​ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំង​ក្រប​ខណ្ឌននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងគណបក្ស គឺមាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀត​ឱកាស​ចូលរួម​សោក​ស្ដាយចំពោះ​គ្រោះមហន្ត​រាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​វៀត​ណាម​ដែល​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​មួយ​ចំនួន​ផង​ដែរ។

ក្នុង​ឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេក​ដែល​សម្ដេច​តេជោ​បានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូ​ល​ជួប​សម្ដែង​ការ​គួរ​ស​ម​នា​ឱកាស​នេះ។​ ឯកឧត្តម បានសម្ដែងនូវក្ដីអរគុណចំពោះនូវមនោសញ្ចេតនារបស់សម្ដេចតេជោ ដែល​បាន​ចូលរួ​មស​ម្ដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឯកឧត្តម ក៏បាននាំនូវសារផ្ដាំសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម​អគ្គ​លេខា​ធិការ​បក្សគម្មុនីសវៀតណាម, ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្ដី និងប្រធានរដ្ឋ វៀតណាម​ផង​ដែរ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះ ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និង​ស្ថាប័ននីតិប្រតិបត្តិទេ ក៏ប៉ុន្ដែទំនាក់ទំនងគណបក្ស និងគណបក្ស រវាងប្រទេសទាំងពីរ មាន​ភាព​រីក​ចម្រើនគួរឱ្យគត់សម្គាល់។

ឯកឧត្តម ក៏បានរំលេច​នូវ​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​បា​ន​ធ្វើ​ជា​មួយ​គ្នា​ជាពិសេស​លើការធ្វើពាណិជ្ជកម្មដែលមានការកើនឡើង ក្នុងនោះត្រឹមរយៈពេល ៩ខែឆ្នាំ២​០២៥​នេះ​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៩ពាន់លានដុល្លារ ហើយនឹ​ង​មាន​ការ​កើន​ឡើង​នៅ​ពេល​ខាង​មុខថែមទៀត ដែលជាការបង្ហាញ​អំពី​សញ្ញា​វិជ្ជមាន​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​ក​ម្ម​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្តមក៏បានរំលេចនៅការចង់ចាំមួយដែលមិនអាចបំភ្លេចបាន ដោយបានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ចំពោះការរក្សាបានសន្ដិសុខនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម​មាន​ភាព​ល្អ​ប្រសើរ​ដែល​ភាគីទាំងពីរបានសហការគ្នា ធ្វើសហប្រតិបត្តិការដើម្បីពង្រីក និងពង្រឹងនូវសន្ដិសុខ សណ្ដាប់​ធ្នាប់ ធ្វើយ៉ាងណារក្សាឱ្យបានដើម្បីជាផលប្រយោជន៍រវាងប្រទេសទាំងពីរ ជាពិសេស​ប្រជាជន​នៅ​តាមព្រំដែនប្រទេសទាំងពីរ។

ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម លើការ​រក្សា​បាន​នូវ​សន្ដិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយបានយ៉ាងល្អជាមួយគ្នា មានទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាមួយគ្នាបានយ៉ាងល្អ ហើយប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ព្រំដែនក្លាយជាព្រំដែនដែលមានសុខសន្ដិភាពជាមួយគ្នា ប្រជាជនអាចធ្វើពាណិជ្ជកម្ម និង​ដោះដូរទំនិញគ្នាទៅវិញទៅមកបានយ៉ាងមានភាពល្អប្រសើរ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដើម្បី​អំណោយ​ផល​ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការផ្សារ​ភ្ជាប់​រវាង​ប្រជាជន និងប្រជាជនដែលជាសញ្ញាណដ៏ល្អ និងជាទិសដៅដែ​ល​សម្ដេច​តេជោច​ង់​បា​នតាំង​ពី​ដើម​មក។

សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​ផង​ដែរ ​ដោយសម្ដេចតេជោ សង្ឃឹមថា គោលដៅ​របស់​ប្រទេស​ទាំង​ពីរ​ដែល​ចង់​សម្រេច​បាន​ក្នុង​គោល​ដៅ ២​០ ពាន់លានដុល្លារនោះ គឺប្រទេសទាំងពីរអាចមានលទ្ធភាពធ្វើទៅរួច និងសម្រេច​បាន​ក្នុង​ពេលដ៏ឆាប់ខាងមុខ។

សម្ដេចតេជោ ក៏បានរំលេចថា កម្ពុជា និងវៀតណាម ក៏គ្រោងនឹងសម្ពោធនូវច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ នៅដើមខែធ្នូនេះ ដែលជាសញ្ញាណបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូរប្រជាជន ការ​ដឹក​ជញ្ជូនទំនិញ កសិផលជាដើមរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ហើយ​ក៏​ដើរ​ទន្ទឹម​គ្នា​ជាមួយទំនាក់ទំនងល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលទាក់ទង

សហជីព៖ របាយការណ៍​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ទាក់​ទង​ពលករ​មកពីថៃ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់
2025/11/28 12:33:28 pm        1
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ចា អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
2025/11/28 12:27:30 pm        1
សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​បណ្ដោយ​ព្រំដែន​ប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាង​៩​ពាន់​លានដុល្លារ
2025/11/28 12:18:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[BREAKING NEWS] លោក Trump៖ អាមេរិក នឹងផ្អាកអន្តោប្រវេសន៍ជាអចិន្ត្រៃយ៍ពី "បណ្ដាប្រទេសតតិយលោក"

2025/11/28 01:13:36 pm
​សហជីព៖ របាយការណ៍​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ទាក់​ទង​ពលករ​មកពីថៃ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់
2025/11/28 12:33:28 pm
​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ចា អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
2025/11/28 12:27:30 pm
​សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​បណ្ដោយ​ព្រំដែន​ប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាង​៩​ពាន់​លានដុល្លារ
2025/11/28 12:18:41 pm
​លោក Putin ព្រមានសងសឹកសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះប្រើទ្រព្យបង្កករបស់រុស្ស៊ី ទៅជួយអ៊ុយក្រែន
2025/11/28 12:09:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/28 04:55:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/28 04:54:03 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/28 04:53:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am