អាកាសចរណ៍ស៊ីវិល សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​នៅ​តាម​ច្រកទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ

2025/11/28 08:33:11 pm        315

មកដល់ពេលនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ក្រុម ​ដើម្បីដឹកនាំ និងសម្របសម្រួលលើការងារច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារនៅតាមព្រលានទំាងអស់នៅកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសសម្រេចបង្កើតក្រុមការងារដឹកនាំ និង​សម្រប​សម្រួល​លើ​ការងារ​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋានអន្តរជាតិ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា រដ្ឋ​លេខាធិកា​រដ្ឋានអាកាសចរណ៍ស៊ីវិល ជាស្ថាប័នរដ្ឋ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់​ពី​រាជ​រដ្ឋាភិបាល​ ដូចនេះដើម្បីឱ្យព្រលានយន្តហោះទំាងអស់នៅកម្ពុជា កាន់តែធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ​ ទើបអាកាសចរណ៍ស៊ីវិលសម្រេចបង្កើតក្រុមការងារគ្រប់គ្រងមួយក្រុម ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីរៀបចំក្នុងព្រលានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី​ត្រៀម​លក្ខណៈដោះស្រាយនៅពេលមានបញ្ហាណាមួយនឹងកើតឡើង ត្រៀមឆ្លើយតប និង​សម្រប​សម្រួល​ជា​មួយអ្នកដំណើរ ពិសេសដើម្បីគ្រប់គ្រងមន្ត្រី គ្រប់អង្គភាព រួមនឹងវិស័យឯកជន ដែល​បាន​បម្រើ​ការងារនៅតាមអាកាសយានដ្ឋានអន្តរជាតិ ឱ្យអនុវត្តន៍ត្រូវ​នឹង​តួនាទី​ភារ​កិច្ច​ក្នុង​ការ​អាកាស​យាន​ដ្ឋាន និងដើម្បីផ្តល់ភាពងាយស្រួលដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ត្រៀមលក្ខណៈរាយការណ៍ជូនរាជរដ្ឋាភិបាលបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម សយ សុខាន់ បាន​បន្ត​ទៀតថា ចាប់ពីសេចក្តីសម្រេចនេះតទៅ សូមឱ្យក្រុមការងារ ដែលបាន​សម្រេច​បង្កើត​ឡើង​នា​ពេលនេះ ត្រូវអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីជៀស​វាង​ការ​អនុវត្ត​ខុស​ពីតួនាទីភារកិច្ច ហើយត្រូវអនុវត្តការងារឱ្យសកម្ម ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​នានា​ដែល​អាច​នឹង​កើតឡើងជាយថាហេតុ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm