ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបើក​សិក្ខាសាលា​ស្តីពី “ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្រ្តី​ប្រកប​ដោយ​បរិយាបន្ន​ក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អ និងរស់រវើក”

2025/11/28 08:40:29 pm        280

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញ​អធីបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី​“ភាព​ជា​អ្នក​ដឹក​នាំ​រប​ស់​ស្រ្តី​ប្រកប​ដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយ​មាន​ការ​ចូលរួម​ពី​លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី​រាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត ប្រមាណជាង ៤០០រូប នៅ​សណ្ឋាគារ​សាន់វ៉េ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា តាំងពីដើមរៀង​មកស្រ្តី​គឺ​កម្លាំង​ស្នូល​ក្នុង​ការ​ចូល​រួម​កសាង និងស្ថាបនាជាតិ ព្រមទាំងបានចូលរួមដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និង​ឯកជន​។ ​ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់​អាទិភាព និង​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ក្នុង​ការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការ​ងារ​បញ្ជ្រាប​យេនឌ័រនៃ ក.ប.ទ. ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង​ និង​អភិវឌ្ឍ​សមត្ថភាពមន្ត្រីរាជការជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះក្រសួង ក៏ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត សំដៅជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រម​ទាំង​លើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​លើក​ទឹក​ចិត្តឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និង​អំពាវនាវឱ្យមានការចូលរួមពីស្ដ្រីក្នុងវិស័យឌីជីថល៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm