កងកម្លាំងអ៊ីស្រាអែលឃាត់ខ្លួនមនុស្ស ១១៩នាក់ និង ២៥នាក់ រងរបួស ក្នុងការវាយឆ្មក់នៅ WEST BANK

2025/11/28 09:06:41 pm        176

មន្ត្រីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ បានរងរបួស និង ១១៩នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Tubas ភាគខាងជើងតំបន់វេសបែង (West Bank) ខណៈដែលប្រតិបត្តិការយោធាអ៊ីស្រាអែល បានចូលដល់ថ្ងៃទី២ហើយនោះ។ 

លោក Nidal Odeh ប្រធានសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅក្នុងតំបន់នោះ បាននិយាយថា ក្រុម    គ្រូពេទ្យបានព្យាបាលមនុស្ស ២៥នាក់ ដែលបានរងរបួស ចាប់តាំងពីប្រតិបត្តិការ បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃពុធ។ លោកបានបញ្ជាក់ថា អ្នករងរបួសមួយចំនួន គឺជាបុរសវ័យក្មេងដែលត្រូវបានឃុំខ្លួន សួរចម្លើយ និងវាយដំដោយកងកម្លាំងអ៊ីស្រាអែល មុនពេលត្រូវបានដោះលែង។ លោកបានបន្ថែមថា របួសរបស់ពួកគេ មានកម្រិតមធ្យម។

លោក Kamal Bani Odeh ប្រធានក្លិបអ្នកទោសនៅទីក្រុង Tubas បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីន ១១៩នាក់ ក្នុងនោះមានអតីតអ្នកទោសស្ត្រីម្នាក់ និងម្តាយរបស់ខ្លួន។ លោកបាននិយាយថា ប្រហែល ៥០នាក់ក្នុងចំណោមអ្នកត្រូវគេឃុំខ្លួនទាំងនោះ ត្រូវបានដោះលែង បន្ទាប់ពីសួរចម្លើយរួច។

យោងតាមប្រភពព័ត៌មានអ៊ីស្រាអែល និងប៉ាឡេស្ទីន អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ នៅភាគខាងជើងតំបន់វេសបែង កាលពីថ្ងៃពុធ ដោយដាក់ចេញនូវបម្រាមគោចរ បិទផ្លូវ និងដាក់ពង្រាយកងទ័ពបន្ថែម។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារអ៊ីស្រាអែល ទីភ្នាក់ងារចារកម្មក្នុងស្រុក ISA និងនគរបាលព្រំដែន បានចាប់ផ្តើម «ប្រតិបត្តិការប្រឆាំងភេរវកម្ម» នៅក្នុងតំបន់ជាច្រើននៃភាគខាងជើងនៃតំបន់វេសបែង។ យោធាអ៊ីស្រាអែល បានអះអាងថា ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នោះបានធ្វើការវាយប្រហារជាច្រើនលើកលើជនស៊ីវិល និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm