អ្នកការទូតរុស្ស៊ី៖ សកម្មភាពរបស់ NATO នាំឲ្យប្រព័ន្ធសន្តិសុខអឺរ៉ុប-អាត្លង់ទិក ឈានដល់ចំណុចដួលរលំ

2025/11/28 09:34:17 pm        171

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបែលហ្ស៊ិក លោក Denis Gonchar បាននិយាយថា ការពង្រីករបស់អង្គការណាតូ និងការលើកកម្ពស់យ៉ាងសកម្មនៃគំរូកិច្ចការសកលដែលផ្តោតលើណាតូ បាននាំឲ្យប្រព័ន្ធសន្តិសុខអឺរ៉ុប-អាត្លង់ទិក ឈានដល់ចំណុចដួលរលំ និងបង្កឲ្យមានវិបត្តិអន្តរជាតិធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២។

លោកបាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរុស្ស៊ី-បេឡារុសសម្រាប់អង្គទូតនៅទីក្រុងប្រ៊ុចសែល ដែលមានចំណងជើងថា «សន្តិសុខអឺរ៉ុបអាស៊ី៖ បញ្ហាប្រឈម និងទស្សនវិស័យ»ថា «ការពង្រីកយ៉ាងខ្លាំងក្លារបស់អង្គការណាតូ ទោះបីជាមានការសន្យាថា នឹងមិនធ្វើដូច្នេះក៏ដោយ ការដាក់គំរូពិភពលោកដែលផ្តោតលើណាតូ ការរុះរើប្រព័ន្ធគ្រប់គ្រងអាវុធ ការញុះញង់បដិវត្តន៍ពណ៌ និងការផ្តួលរំលំរដ្ឋាភិបាលដោយហិង្សា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យយ៉ាងសកម្ម និងការវាយប្រហារលើតម្លៃប្រពៃណី ទាំងអស់នេះ បានបន្ទាបតម្លៃប្រព័ន្ធសន្តិសុខអឺរ៉ុប-អាត្លង់ទិក បង្កឲ្យមានវិបត្តិជុំវិញអ៊ុយក្រែន និងនិយាយ កាន់តែទូលំទូលាយថា វិបត្តិរវាងរុស្ស៊ី និងលោកខាងលិច»។ 

ឯកអគ្គរដ្ឋទូតរូបនេះ បានបន្ថែមថា៖«ការរំលោភបំពានឥតឈប់ឈរលើគោលការណ៍នៃសមភាពអធិបតេយ្យភាព ការមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំង ការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង បាននាំយើងទៅរកវិបត្តិសន្តិសុខពិភពលោកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm