នាយកវិទ្យាល័យទូទាំងប្រទេស ផ្លាស់ប្ដូរបទពិសោធន៍ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ

2025/11/28 09:48:39 pm        254

នាយក នាយិកាវិទ្យាល័យ នៅទូទាំងប្រទេស បានជួបជុំគ្នានៅខេត្តបាត់ដំបង ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក ស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយពីប្រកាសបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ កម្រិតវិទ្យាល័យ ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រួចមក អង្គសិក្ខាសាលាបានផ្ដល់ជូនសិក្ខាកាមនូវវេទិកានៃការធ្វើបទបង្ហាញ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់លោកនាយកវិទ្យាល័យចំនួន៨ ដែលបានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ។

ក្រោយការបញ្ចប់បទបង្ហាញ ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សិក្ខាកាមមានឱកាសសួរសំណួរ ទៅកាន់វាគ្មិនទាំង៨រូប ដែលមានបទពិសោធល្អៗ ចំណេះដឹងថ្មីៗ លើការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងឧត្ដមានុវត្តន៍ និងនវានុវត្តន៍ ដែលធ្វើឱ្យសាលាទទួលបានភាពជោគជ័យ ក្នុងការងារផ្ដល់សេវាអប់រំល្អប្រសើរសម្រាប់សិស្សានុសិស្ស និងគន្លឹះសំខាន់ៗ នៃការទទួលបានការចូលរួមសាមគ្គីគាំទ្រពីបុគ្គលិក គ្រូបង្រៀនក្នុងអង្គភាព អាជ្ញាធរនៅមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រៅពីទទួលបានការចែករំលែកបទពិសោធន៍ តាមរយៈបទបង្ហាញពីអង្គភាពជ័យលាភីនានា សិក្ខាកាមក៏មានឱកាសទៅទស្សនកិច្ចដោយផ្ទាល់នៅ វិទ្យាល័យពេជ្រចិន្តា ដែល​ជា​អង្គភាព​ផ្តល់​សេវា​សាធាណៈគំរូជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២៤ ផងដែរ។

វិទ្យាល័យដែលបានចូលរួមចែករំលែកបទពិសោធជោគជ័យរបស់ខ្លួនក្នុងសិក្ខាសាលានេះ រួមមាន​៖ ១. វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ២. វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ ៣. វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ៤. វិទ្យាល័យ​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ៥. វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ៦.វិទ្យាល័យកោះស្តេច ខេត្តកោះកុង ៧.វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ខេត្តស្វាយរៀង និង ៨. វិទ្យាល័យ​កំពង់ស្រឡៅ ខេត្តព្រះវិហារ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm