មន្ត្រីការពារជាតិជាន់ខ្ពស់៖ប៉ូឡូញកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់លទ្ធភាពកើនឡើងនៃកងទ័ពអាមេរិក

2025/11/28 10:00:05 pm        163

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រាប់អ្នកយកព័ត៌មានថាប្រទេសនេះ កំពុងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន ដោយរំពឹងថា នឹងមានការកើនឡើងនៃកងទ័ពអាមេរិក។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយដោយទូរទស្សន៍ TVP Info ថា៖«អាជ្ញាធរដឹកជញ្ជូននៃកងកម្លាំងប្រដាប់អាវុធ ត្រូវបានប្រគល់ភារកិច្ចឲ្យត្រៀមខ្លួនសម្រាប់ការបង្កើនកងទ័ពអាមេ   រិក នៅពេលណាមួយនោះ»។

នៅចុងខែឧសភា មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញមានគម្រោងបែងចែកថវិកាចំនួន ២៥០ លានដុល្លារ ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០៣៥ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិក នៅក្នុងប្រទេសប៉ូឡូញ។ ទីក្រុងវ៉ាសូវីមានបំណងបង្កើនកន្លែងដែលមានស្រាប់ និងសាងសង់ទីលានហ្វឹកហាត់ថ្មី។

នៅដើមខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅឯសេតវិមាន ក្នុងអំឡុងពេលជួបជាមួយសមភាគីប៉ូឡូញ លោក Karol Nawrocki ថា សហរដ្ឋអាមេរិកត្រៀមខ្លួនពង្រីកក្រុមយោធារបស់ខ្លួន នៅក្នុងប្រទេសប៉ូឡូញ ប្រសិនបើទីក្រុងវ៉ាសូវីស្នើសុំ ហើយបន្ទាប់មក លោក Nawrocki បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth និងប្រមុខសន្តិសុខជាតិប៉ូឡូញ លោក Slawomir Cenckiewicz នឹងចាប់ផ្តើមព្រាងសំណើអំពីបញ្ហានេះ។

បច្ចុប្បន្នមានកងទ័ពអាមេរិកប្រហែល ១០.០០០ នាក់ ឈរជើងនៅប្រទេសប៉ូឡូញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm