ប្រធានាធិបតី៖ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនត្រៀមជាស្រេច ដើម្បីការពារវ៉េណេស៊ុយអេឡាពីការឈ្លានពាន

2025/11/28 10:14:00 pm        178

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានថ្លែង នៅក្នុងពិធីអបអរសាទរខួបលើកទី ១០៥ នៃអាកាសចរណ៍យោធាបូលីវីរបស់ប្រទេសនេះថា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសវ៉េណេស៊ុយអេឡាពីការគំរាមកំហែង និងការឈ្លានពានរបស់ចក្រពត្តិនិយម។ 

ប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Venezolana de Television ថា៖«ការគំរាមកំហែង និងការឈ្លានពាន នឹងមិនបំភិតបំភ័យ ឬធ្វើឲ្យប្រជាជនរបស់យើងភ្ញាក់ផ្អើលនោះទេ។ ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារមាតុភូមិ ដីធ្លី      សមុទ្រ មេឃ មនុស្ស និងប្រវត្តិសាស្ត្ររបស់ពួកគេ»។

លោក ម៉ាឌូរ៉ូ បានរំលឹកថា៖«រយៈពេល ១៧ សប្តាហ៍ កងកម្លាំងចក្រពត្តិនិយមបរទេស បានគំរាមកំហែងឥតឈប់ឈរថា នឹងរំខានដល់សន្តិភាពនៅក្នុងតំបន់ការ៉ាអ៊ីប អាមេរិកខាងត្បូង និងវ៉េណេស៊ុយអេឡា ដោយប្រើអំណះអំណាងមិនពិត និងមិនសមហេតុផល ដែលសូម្បីតែសាធារណជនអាមេរិកក៏មិនជឿដែរ»។ លោកប្រធានាធិបតី បានកត់សម្គាល់ថា សម្ពាធផ្លូវចិត្ត និងការវាយប្រហាររបស់ចក្រពត្តិនិយមអសីលធម៌ «បានដាស់ស្មារតីស្នេហាជាតិ និងការតស៊ូដ៏អស្ចារ្យរបស់ប្រជាជនវ៉េណេស៊ុយអេឡា»។

មេដឹកនាំវេណេស៊ុយអេឡារូបនេះ បានប្រកាសពីសមយុទ្ធយោធា «Independence 200» ដែលកំពុងធ្វើឡើង នៅក្នុងតំបន់ការពារស្មុកស្មាញទូទាំងប្រទេស។ លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា សមយុទ្ធទាំងនេះបង្ហាញពីសាមគ្គីភាពរបស់ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងនគរបាល «ក្នុងការការពារសិទ្ធិសន្តិភាព និងស្ថិរភាពរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm