[UPDATE] ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ នៅទីក្រុងហុងកុង ឡើងដល់ ១២៨នាក់យ៉ាងតិច

2025/11/28 10:18:14 pm        96

ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យកម្រិតអាសន្នលំដាប់ទី៥ នៅអគារ Wang Fuk Court ក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុងរបស់ប្រទេសចិន បានឡើងដល់ ១២៨នាក់យ៉ាងតិច ដោយអណ្តាតភ្លើងបានឆាបឆេះឡើងវិញពេញមួយយប់ ហើយសាកសពចំនួន ៥នាក់ ក្នុងនោះសង្ស័យមានកុមារ ២នាក់ផងដែរ បានរកឃើញនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ។

នៅវេលាម៉ោងប្រហែល ៥ព្រឹក (ម៉ោងក្នុងស្រុក) លំនៅឋានមួយយូនីត នៅអគា Wang Tau House បានមានអណ្តាតភ្លើងឆាបឆេះម្ដងទៀត ដោយមានអណ្តាតភ្លើងពណ៌ទឹកក្រូចត្រូវបានមើលឃើញបាញ់តាមបង្អួចអមដោយផ្សែងហុយយ៉ាងខ្លាំង។ ភ្លាមៗនោះ អ្នកពន្លត់អគ្គិភ័យ បានលើកជណ្ដើរហូត ដើម្បីបាញ់ទឹកទៅពន្លត់ចំហេះឆេះឡើងវិញនេះ ខណៈដែលកំពុងបង្កើនប្រតិបត្តិការផ្ដល់ភាពត្រជាក់ទៅលើលំនៅឋាននៅជុំវិញផ្សេងទៀត។

ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកពេញមួយយប់ បុគ្គលិកកន្លែងតម្កល់សព បានទាញសាកសពចំនួន ៥នាក់ ចេញពីលំនៅឋានដែលរងគ្រោះ ក្នុងនោះរួមទាំងសព ២រូប ដែលគេជឿថា ជាកុមារផងដែរ។

នាយកដ្ឋានសេវាកម្មអគ្គិភ័យ បានអះអាងពីចំនួនអ្នកស្លាប់ ៩៤នាក់ និងអ្នករងរបួស ៧៦នាក់ ក្នុងនោះមានទាំងអ្នកពន្លត់អគ្គិភ័យ ១១នាក់ផងដែរ។ ក្រុមជួយសង្គ្រោះបន្តតាមរកមើលអណ្ដាតភ្លើងដែលអាចឆាបឆេះឡើងវិញ ខណៈពេលដែលកំពុងធ្វើការ ដើម្បីធានាឲ្យបានទាំងស្រុងនូវសុវត្ថិភាពដល់ទីតាំងនោះ និងធ្វើឲ្យប្រាកដថា គ្មានអ្នករស់នៅណាផ្សេងទៀតជាប់នៅក្នុងនោះឡើយ។

គួរបញ្ជាក់ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះឡើង កាលពីថ្ងៃពុធ (ទី២៦ វិច្ឆិកា) នៅឯអគារលំនៅឋានដែលមានផ្ទះជិត ២.០០០យូនីត។ អ្នកស្រុកខ្លះបានគេចខ្លួនរួច ប៉ុន្តែមនុស្សជាច្រើន នៅតែរង់ចាំយ៉ាងអន្ទះសារនូវដំណឹងពីសមាជិកគ្រួសារដែលបាត់ខ្លួននៅកន្លែងនោះ ចំពេលមានអាកាសធាតុត្រជាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm