អង្គការលើកលែងទោសព្រមានពី "អំពើប្រល័យពូជសាសន៍" នៅហ្កាហ្សា ខណៈអ៊ីស្រាអែល បន្តវាយប្រហារ

2025/11/28 10:25:05 pm        302

ក្រុមសិទ្ធិមនុស្ស ដែលជាអង្គការលើកលែងទោសអន្តរជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា "អាជ្ញាធរអ៊ីស្រាអែល នៅតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍" នៅក្នុងតំបន់ហ្កាហ្សា ដោយធ្វើការវាយប្រហារថ្មីៗ និងរារាំងជំនួយសំខាន់ៗ ទោះបីជាមានបទឈប់បាញ់រួចហើយក៏ដោយ។

អាជ្ញាធរហ្កាហ្សា អះអាងថា អ៊ីស្រាអែល បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ម្តងហើយម្តងទៀត - ច្រើនជាង ៥០០ដងក្នុងពេល ៧សប្តាហ៍ - ហើយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣៥០នាក់ និងរបួសជិត ៩០០នាក់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា មក។ ទិន្នន័យសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជិត ៧ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលឆ្នាំ២០២៣មក។

ចេញសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សកាលពីថ្ងៃព្រហស្បតិ៍នោះ បានកើតឡើងស្របពេលកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅភាគខាងត្បូង និងកណ្តាលហ្កាហ្សា រួមទាំងនៅក្នុងតំបន់ហួសពីបន្ទាត់ពណ៌លឿង ដែលពួកគេឈរជើង នៅក្រោមកិច្ចព្រមព្រៀង។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera ដែលនៅហ្កាហ្សាផ្ទាល់ បានឱ្យដឹងថា ការវាយប្រហារមួយចំនួនរបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ បានកំណត់គោលដៅលើអគារនានានៅកណ្តាលជំរំជនភៀសខ្លួន Bureij របស់ហ្កាហ្សា និងភាគខាងកើតក្រុង Khan Younis។ របាយការណ៍និយាយថា មនុស្សរាប់សិបនាក់បានស្លាប់ក្នុងការវាយប្រហារនោះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm