សម្តេចប៉ាប Leo មានបន្ទូលព្រមានពីជម្លោះដ៏បង្ហូរឈាមដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ

2025/11/28 03:28:20 pm        246

អំឡុងពេលរាជដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់នៅខាងក្រៅប្រទេសអ៊ីតាលី ក្នុងនាមជាប្រមុខដឹកនាំសាសនាកាតូលិក សម្តេចប៉ាប Leo បានមានបន្ទូល កាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា ពិភពលោកកំពុងមើលឃើញជម្លោះដ៏បង្ហូរឈាមមិនធម្មតា ហើយបានព្រមានថា សង្រ្គាមលោកលើកទីបី កំពុងបង្ហាញឡើងបន្តិចម្តងៗ ដែលបង្កហានិភ័យដល់អនាគតរបស់មនុស្សជាតិ។

នៅក្នុងបន្ទូលដំបូងរបស់ទ្រង់នៅក្រៅប្រទេស ចាប់តាំងពីស្នងតំណែងដ៏ខ្ពង់ខ្ពស់នេះនៅក្នុងខែឧសភាមក ដើម្បីដឹកនាំសាសនាចក្រកាតូលិក ដែលមានសាសនិក ១,៤ពាន់លាននាក់ — សម្ដេចប៉ាប Leo ដែលជាសម្តេចប៉ាបជនជាតិអាមេរិកអង្គដំបូង បានមានបន្ទូលថា "មហិច្ឆតានិងជម្រើសដែលជាន់ឈ្លីយុត្តិធម៌និងសន្តិភាព" កំពុងធ្វើឱ្យពិភពលោកអស្ថិរភាព។

ទ្រង់បានមានបន្ទូលប្រាប់មេដឹកនាំនយោបាយនៅប្រទេសទួរគីថា ពិភពលោកកំពុងជួបប្រទះ "កម្រិតនៃជម្លោះកាន់តែខ្លាំងឡើងក្នុងពិភពលោក ជំរុញដោយយុទ្ធសាស្រ្តនៃអំណាចសេដ្ឋកិច្ចនិងយោធា ហើយអនាគតមនុស្សជាតិកំពុងស្ថិតនៅក្នុងហានិភ័យ"។

សម្តេចប៉ាបអង្គនេះ បានជ្រើសរើសប្រទេសទួរគី ដែលសម្បូរដោយជនជាតិមូស្លីម ជាគោលដៅរាជទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ទ្រង់ ដើម្បីប្រារព្ធខួបលើកទី ១.៧០០ នៃក្រុមប្រឹក្សាសាសនាចក្រដំបូងបង្អស់នៅទីនោះ ដែលបានបង្កើតឡើងនូវគម្ពីរជំនឿសាសនា Nicene Creed ដែលនៅតែប្រើប្រាស់ដោយគ្រិស្តបរិស័ទភាគច្រើននៃពិភពលោក នាពេលបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am