សហព័ន្ធ​កីឡា​ជិះ​សេះ​គ្រោង​រៀបចំ​ការប្រកួត​ធំ​មួយទៀត ក្រោយ​បញ្ចប់​ជើងឯក​ជាតិ

2022/02/21 06:00:14 pm        133

​ជិះ​សេះ៖ លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​សេះ​បាន​បង្ហើប​ថា នឹង​បន្ដ​រៀបចំ​ការប្រកួត​ដ៏​ធំ​មួយទៀតនា​ពេល​ឆាប់ៗ​ខាងមុខដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡា​ការិនី​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បន្ទាប់ពី​សហព័ន្ធ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​ការប្រកួត​កីឡា​ជិះសេះ​ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២១ លើ​វិញ្ញាសា​លោត​ផ្លោះ​របារ ​(Jumping) នៅ​មជ្ឈមណ្ឌល​កីឡា Cambodian Country Club កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡាផងដែរ។​ ​លោកស្រី​បានចាត់ទុក​ការប្រកួត​ប្រចាំ​ឆ្នាំនេះគឺជា​ឱកាស​មួយដើម្បី​វាយ​ស្ទង់ និង​ប្រៀបធៀប​សមត្ថភាព​កីឡាករ​-​កីឡាការិនី សម្រាប់​សម្រួច​ទិសដៅ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ បន្ទាប់ពី​ចប់​ការប្រកួត​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនី​ចូលរួម ពិសេស​បច្ចេកទេស​ក្នុងការ​បញ្ជា​សេះ​លោត​តែម្ដង។​ ​បន្ទាប់​ពីចប់​ការប្រកួត​នេះ សហព័ន្ធ​សង្ឃឹមថា រយៈពេល ៦​សប្ដាហ៍​បន្ទាប់​ទៀត សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ដ៏​ធំ​មួយទៀតដែល​នឹងមាន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​សេះ​ចូលរួម​ច្រើនជាង​មុនក្នុងន័យ​បន្ដ​ដុះ​ខាត​សមត្ថភាព ទាំង​កីឡាករ​-​កីឡាការិនី និង​សត្វ​សេះ​ឲ្យ​កាន់តែ​យល់ចិត្ត​គ្នា សម្រាប់​ត្រៀម​ស៊ី​ហ្គេមដែល​សហព័ន្ធ​កំពុង​សម្លឹង​រក​មេដាយ​មាស។

​លោកស្រី​ថា មកទល់ពេលនេះចំពោះ​ពេលវេលា​ត្រៀម​ស៊ី​ហ្គេម ហាក់​មាន​ភាព​ប្រថុចញ៉ុច​សម្រាប់​សហព័ន្ធ​កីឡា​ជិះសេះ តែ​ផ្អែកលើ​ការយក​ចិ​ត្ដ​ទុកដាក់ និង​ការខិតខំ​បង្ហា​ត់របស់​ក្រុមការងារ​គ្រូ​ទាំង​ខ្មែរ និង​អ្នកជំនាញ​បារាំង គួបផ្សំ​ជាមួយ​ធនធាន​កីឡាករ​-​កីឡាការិនី​វ័យក្មេងដែលមាន​សមត្ថភាព និង​ទេពកោសល្យ លោកស្រី​រំពឹងថា ពួកគេ​នឹង​អាច​សម្រេច​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះមាន ២​វិញ្ញាសាដែលជា​វិញ្ញាសា​ត្រៀម​ស៊ី​ហ្គេមគឺ​វិញ្ញាសា​លោត​ផ្លោះ​របារ ប្រកួត​នៅ​មជ្ឈមណ្ឌល​កីឡា CCC និង​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយប្រកួត​នៅ​រមណីយដ្ឋាន​ដំណាក់​ដំរី ខេត្តកំពង់ស្ពឺ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤​រូប។ ចំពោះ​លទ្ធផល​វិញ្ញាសា​លោត​ផ្លោះ​របារលេខ​១ បាន​ទៅ​កីឡាករ គិរី ចាន់​តុលា​, លេខ​២ កីឡាការិនី នរោត្តម Amrita និង​លេខ​៣ ស្ទួន​បាន​ទៅ​កីឡាករ គង់ រតនា និង​កីឡាករ គ្រី សារឿន។ រីឯ​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយនៅ​មិនទាន់​បញ្ចប់​នោះទេ ដោយ​​កំពុង​បន្ដ​ការប្រកួត​រហូត​គ្រប់​ចម្ងាយ ៨០​គីឡូម៉ែត្រ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm