លោក Trump៖ អាមេរិកនឹងចាត់វិធានការយ៉ាងឆាប់ ប្រឆាំងអ្នកជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡា នៅលើគោក

2025/11/28 10:34:44 pm        355

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាត់វិធានការឆាប់ៗ ដើម្បីបញ្ឈប់ជនសង្ស័យជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡា នៅលើដីគោក។

អំឡុងពេលនិយាយទៅកាន់សមាជិកសេវាយោធា តាមអនឡាញ លោក Trump បានបញ្ជាក់ថា៖ «អ្នកប្រហែលជាបានកត់សម្គាល់ថា ជនទាំងនោះមិនជ្រើសរើសដឹកជញ្ជូនតាមសមុទ្រទៀតទេ តែយើងក៏នឹងចាប់ផ្តើមបញ្ឈប់ពួកគេតាមផ្លូវគោកផងដែរ។ ដីគោកមានភាពងាយស្រួលជាង តែវិធានការនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ»។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump នេះ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

រដ្ឋបាលរបស់លោក Trump បាននិងកំពុងថ្លឹងថ្លែងលើជម្រើសទាក់ទងនឹងវ៉េណេស៊ុយអេឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលខ្លួនបានពណ៌នាថា ជាការមានចំណែករួមរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ដែលបានសម្លាប់ជនជាតិអាមេរិក។ តែលោក Maduro បានបដិសេធថា មិនមានទំនាក់ទំនងជាមួយនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នោះទេ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ បានផ្តោតលើប្រតិបត្តិការប្រឆាំងគ្រឿងញៀន ទោះបីជាការដាក់ពង្រាយកងកម្លាំង មានលើសពីអ្វីដែលចាំបាច់ ដើម្បីចាត់វិធានការលើក្រុមនោះក៏ដោយ។ ទាហានអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ២១លើក លើទូកសង្ស័យដឹកគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨៣នាក់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm