កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤

2025/11/28 03:53:02 pm        85

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤។

សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ របាយការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ ដែលជាភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងដាក់ចេញនូវវិធានការកែតម្រូវសមស្រប។

ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨ បើគិតជាចំណាត់ថ្នាក់ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ក្នុងពិភពលោក លើការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ជារួម ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើតនិងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃខេត្តចំនួន៨កំពុងដំណើរការរៀបចំ រួមមាន កំពត ស្ទឹងត្រែង ស្វាយរៀង កោះកុង ឧត្តរមានជ័យ កណ្តាល មណ្ឌលគិរី និងរតនគិរី។

ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ចំពោះការគ្រប ដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍ បានកើនឡើងដល់៧១% (ស្មើនឹង៥០ ៤៣៥ លើ ៧០ ៦៥៤នាក់)៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ ស្វាគមន៍សហប្រតិបត្តិការជាមួយ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមកម្ពុជា
2025/11/28 08:30:22 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះ ពីអំពើរំលោភបំពាន និងការបាញ់រះពីទាហានថៃ
2025/11/28 08:08:25 pm        1
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ
2025/11/28 05:43:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំង RSF ប្តូរមន្ទីរពេទ្យទៅជាមូលដ្ឋានទ័ពនៅទីក្រុង West Kordofan ប្រទេសស៊ូដង់

2025/11/28 08:48:10 pm
​ធុរកិច្ចនៅតំបន់ហ្កាហ្សា ពិបាកងើបឡើងវិញ ក្រោយសង្រ្គាមរយៈពេល ២ឆ្នាំ
2025/11/28 08:47:44 pm
​មជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសរុស្ស៊ី រងការខូចខាត ក្រោយបាញ់បង្ហោះរួមគ្នាជាមួយអាមេរិក
2025/11/28 08:47:21 pm
​កេនយ៉ាងាកមកចិនសម្រាប់ការពង្រីកផ្លូវហាយវ៉េតម្លៃ ១,៥ពាន់លានដុល្លារ
2025/11/28 08:46:58 pm
​ក្រសួងការងារ ស្វាគមន៍សហប្រតិបត្តិការជាមួយ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមកម្ពុជា
2025/11/28 08:30:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/28 04:55:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/28 04:54:03 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/28 04:53:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am