អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ទំហំជួញដូរផ្សារមូលបត្រក្នុងឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង

2025/11/28 11:11:46 pm        158

ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) រំពឹងថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា នៅឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង គាំទ្រដោយក្រុមហ៊ុនថ្មីមកចុះបញ្ជីបន្ថែម និងចំនួនវិនិយោគិនចុះឈ្មោះគណនីជួញដូរ បាននិងកំពុងបន្តកើនឡើង ដែលនឹងជួយជ្រោម ជ្រែងដល់ការរីកលូតលាស់បន្ថែម។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) នៅក្នុងកម្មវិធី My First Stock 2025 នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញផ្សារមូលបត្រនេះ ដោយសារការផ្ទុះសង្គ្រាមនៅតាមព្រំដែនដែលបង្ក ដោយប្រទេសជិតខាង នៅក្នុងឆ្នាំ២០២៥នេះ ឃើញថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រ បានថយចុះខ្លះៗ ប៉ុន្តែមិនប៉ះពាល់ដល់ សកម្មភាពទិញ-លក់នោះឡើយ ដោយឯកឧត្តមនៅតែមានសុទិដ្ឋិនិយមខ្ពស់ ខណៈចំនួនវិនិយោគិននៅតែបន្តកើនឡើង ក្នុងនោះបើ គិតត្រឹមចុងខែ តុលា ឆ្នាំ២០២៥ ផ្សារមូលបត្រមានគណនីជួញដូរសរុបជាង ៦៨ ពាន់គណនី នឹងរំពឹងថា ដល់បំណាច់ឆ្នាំនេះ នឹង កើនដល់ ៧០ ពាន់គណនី បន្ថែមទៀត។

 ឯកឧត្តម បន្តឱ្យដឹងថា សម្រាប់ការជួញដូរវិញនៅក្នុងឆ្នាំ២០២៥, ទំហំជួញដូរនៅក្នុងផ្សារមូលបត្របានថយចុះខ្លះៗ ប្រហាក់ ប្រហែលឆ្នាំ២០២៤ ដែលការជួញដូរមានចន្លោះពី ១០ ម៉ឺនដុល្លារ ទៅ ១៥ ម៉ឺនដុល្លារ គិតជាមធ្យមក្នុងមួយថ្ងៃ, ចំណែកនៅពេលផ្ទុះ សង្រ្គាមរយៈពេល៥ថ្ងៃ នៅតាមព្រំដែនដែលបង្កដោយប្រទេសជិតខាង សកម្មភាពជួញដូរមានសកម្មភាពស្ងាត់ខ្លាំង ប៉ុន្តែបន្ទាប់ពី សង្គ្រាមបានស្ងប់ស្ងាត់ ការជួញដូរក៏មានសម្ទុះងើបឡើងវិញ នឹងរំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ ការជួញដូរនឹងហក់ឡើងខ្លាំង ស្រប ពេលនៅចុងឆ្នាំនេះ ផ្សារមូលបត្រកម្ពុជានិងទទួលបានក្រុមហ៊ុនថ្មីមកចុះបញ្ជី ដែលនិងជួយគាំទ្រដល់ការរីកលូតលាស់បន្ថែម។

ជុំវិញផ្សារមូលបត្រនេះ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ថ្មីៗនេះបាន លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា ប្រមូលសាច់ប្រាក់ពីទីផ្សារមានទឹកប្រាក់ក្នុងរង្វង់ប្រមាណ ៦៥០ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនចំនួន ១១ ដែលបានបោះផ្សាយមូលបត្រ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយមូលបត្របំណុល រួម ទាំងមូលបត្របំណុលបៃតង និងប័ណ្ណធានានិរន្តរភាព។ តាមរយៈនេះ, នៅក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៦ ខាងមុខ ទីផ្សារនេះនឹង អាចផ្តល់ឱកាសដល់ការប្រមូលសាច់ប្រាក់អាចបានលើសពី ១ ប៊ីលានដុល្លារអាម៉េរិក ខណៈដែលផ្សារមូលបត្រកម្ពុជា បាននិងកំពុង ចាប់ដៃគូរជាមួយក្រុមហ៊ុនមានសក្តានុពល បម្រើលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm