លោក Putin ៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីបញ្ហាស្ថិរភាពជាយុទ្ធសាស្ត្រ ជាមួយអាមេរិក

2025/11/28 11:35:06 pm        84

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាទាំងអស់ដែលទាក់ទងនឹងស្ថិរភាពជាយុទ្ធសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក ពូទីន បានសង្កត់ធ្ងន់ថា៖«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហាទាំងអស់ដែលទាក់ទងនឹងស្ថិរភាពជាយុទ្ធសាស្ត្ររួមគ្នា ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក»។

នៅពេលសួរថាតើក្រោមការណែនាំរបស់លោក ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ី និងសេវាស៊ើបការណ៍សម្ងាត់បានវាយតម្លៃលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរឬទេ លោក ពូទីន បានបញ្ជាក់ថា លោកបានណែនាំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីឲ្យប្រមូលព័ត៌មានបន្ថែមអំពីសកម្មភាពរបស់សហរដ្ឋអាមេរិក វិភាគទិន្នន័យ និងបង្កើតសំណើសម្រាប់លទ្ធភាពឆ្លើយតបរបស់រុស្ស៊ី។ លោកបានកត់សម្គាល់ថា៖«សំណើមួយក្នុងចំណោមសំណើដែលយើងទទួលបាន គឺសហការជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។ យើងយល់ថា វិធីសាស្រ្តនេះសមស្រប ដោយផ្អែកលើអ្វីដែលយើងសង្កេតឃើញ»។

លោក ត្រាំ បានប្រកាសនៅថ្ងៃទី ២៩ ខែតុលាថា លោកបានណែនាំមន្ទីរបញ្ចកោណឲ្យបន្តការសាកល្បងនុយក្លេអ៊ែរជាបន្ទាន់ ដោយលើកឡើងពីការព្រួយបារម្ភថា ប្រទេសដទៃទៀត កំពុងធ្វើតេស្តបែបនេះរួច   ហើយ។ លោកមិនបានបញ្ជាក់ពីលក្ខណៈនៃការធ្វើតេស្តទាំងនេះ ឬថាតើវាពាក់ព័ន្ធនឹងក្បាលគ្រាប់នុយក្លេអ៊ែរដែរឬទេ។

បន្ទាប់មក នៅថ្ងៃទី ០៥ ខែវិច្ឆិកា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ពូទីន បានប្រគល់ភារកិច្ចឲ្យក្រសួងការបរទេស ក្រសួងការពារជាតិ សេវាពិសេស និងអាជ្ញាធរស៊ីវិលប្រមូល និងវិភាគព័ត៌មានបន្ថែម។ លោកបានស្នើសុំឲ្យពួកគេ «ដាក់សំណើសម្របសម្រួលលើការចាប់ផ្តើមនៃការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ»។ អ្នកនាំពាក្យប្រធានាធិបតី លោក Dmitry Peskov បានបញ្ជាក់ថា លោក ពូទីន មិនបានបញ្ជាឲ្យចាប់ផ្តើមការធ្វើតេស្តនោះទេ ប៉ុន្តែគ្រាន់តែណែនាំមន្ត្រីឲ្យវាយតម្លៃពីលទ្ធភាពនៃការរៀបចំដំបូង ដោយផ្អែកលើសកម្មភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm