ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី៖ មនុស្ស ១០នាក់ស្លាប់ អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល នៅភាគខាងត្បូងស៊ីរី

2025/11/29 12:50:20 am        82

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា មនុស្ស ១០នាក់យ៉ាងតិច បានបាត់បង់ជីវិត ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ក្នុងភូមិមួយ នៅភាគខាងត្បូងនៃប្រទេសស៊ីរី នាថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) នេះ ខណៈដែលយោធាអ៊ីស្រាអែល បានប្រាប់ថា ទាហាន ៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ក្នុងអំឡុងពេលមានប្រតិបត្តិការមួយ ដើម្បីចាប់ខ្លួនសមាជិកនៃក្រុមសកម្មប្រយុទ្ធ នៅទីនោះ។

សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានលើកឡើងថា ការវាយឆ្មក់របស់អ៊ីស្រាអែល នៅក្នុងតំបន់ Beit Jinn បានក្លាយទៅជាឧប្បត្តិហេតុបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតមួយ គិតចាប់តាំងពីប្រធានាធិបតី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាច កាលពីមួយឆ្នាំមុន។ អ៊ីស្រាអែលបានបង្កើនការលុកលុយជាប្រចាំនៅភាគខាងត្បូងស៊ីរី ចាប់តាំងពីពេលនោះមក ដោយលើកឡើងពីគោលដៅដែលរួមបញ្ចូលការបន្តរុញឲ្យពួកសកម្មប្រយុទ្ធនៅឆ្ងាយពីព្រំដែន។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងទ័ពរបស់ខ្លួន បានរងការបាញ់ប្រហារពីពួកសកម្មប្រយុទ្ធ ក្នុងអំឡុងពេលមានប្រតិបត្តិការមួយនាពេលយប់ ដើម្បីចាប់ឃុំខ្លួនជនសង្ស័យជាសមាជិករបស់ក្រុម ដែលខ្លួនកំណត់ថា ជាក្រុម Jaama Islamiya។ យោធាបានពិពណ៌នាអំពីការវាយឆ្មក់នេះថា ជាផ្នែកនៃប្រតិបត្តិការជាប្រចាំ នៅតំបន់នេះ ក្នុងប៉ុន្មានខែថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដែលបានដកស្រង់សម្តីពីប្រធាននាយកដ្ឋានសុខាភិបាល ក្នុងតំបន់រដ្ឋបាលរបស់ទីក្រុងដាម៉ាស បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់ ហើយរាប់សិបនាក់ទៀតរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ សារព័ត៌មាននេះបានរាយការណ៍នៅមុននេះថា អ្នកស្លាប់ក៏រួមមានកុមារ ២នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm