WHO ចេញគោលការណ៍ណែនាំជាសកលមិនធ្លាប់មាន ដើម្បីប្រយុទ្ធប្រឆាំងភាពមិនអាចមានកូន

2025/11/29 02:31:41 am        69

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ (ទី២៨ ខែវិច្ឆិកា) បានចេញផ្សាយជាលើកដំបូងនូវសេចក្ដីណែនាំ ដើម្បីលើកកម្ពស់ការការពារ ការរកឃើញ និងការព្យាបាលនៃភាពមិនអាចមានកូនបានដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក។

ប្រធានផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ស្ថាប័នសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត Pascale Allotey បាននិយាយថា៖ «មនុស្សម្នាក់ ក្នុងចំណោម ៦នាក់ ទូទាំងពិភពលោក ជួបប្រទះនឹងភាពមិនអាចមានកូនបាន អំឡុងជីវិតរបស់ពួកគេ។ ស្ថានភាពនេះប៉ះពាល់ដល់បុគ្គល និងស្វាមីភរិយា នៅទូទាំងតំបន់នានា និងកម្រិតប្រាក់ចំណូល។ ហើយលទ្ធភាពទទួលបានការថែទាំប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ នៅតែមានវិសមភាពខ្ពស់»។

លោកស្រីវេជ្ជបណ្ឌិត Allotey បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានៃភាពមិនអាចមានកូនបាន ត្រូវបានមិនអើពើ «យូរពេកហើយ»។ លោកស្រីបានបន្ថែមថា ការណែនាំថ្មីនេះនឹងផ្តល់នូវ «មូលដ្ឋានគ្រឹះដែលមានមូលដ្ឋានផ្អែកលើភស្តុតាងរួម» ដើម្បីធានាបានថា ការថែទាំមានសុវត្ថិភាព មានប្រសិទ្ធភាព និងអាចមានសម្រាប់ទាំងអស់គ្នា។

យោងតាមអង្គការសុខភាពពិភពលោក ភាពមិនអាចមានកូនបាន គឺជាស្ថានភាពនៃប្រព័ន្ធបន្តពូជទាំងរបស់បុរស និងស្ត្រី ដែលត្រូវបានកំណត់ថា ជាការមិនអាចមានផ្ទៃពោះ ក្រោយមានរយៈពេល ១២ខែ ឬយូរជាងនេះនៃសម្ព័ន្ធភាពផ្លូវភេទដែលមិនត្រូវបានការពារទៀងទាត់។ ស្ថានភាពនេះអាចនាំឲ្យមានទុក្ខព្រួយខ្លាំង ការមាក់ងាយ និងបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។

សេចក្ដីណែនាំ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា បានកំណត់នូវអនុសាសន៍ចំនួន ៤០ចំណុច និងអំពាវនាវឲ្យមានការរួមបញ្ចូលនៃភាពមិនអាចមានកូនបានទៅក្នុងការផ្តល់មូលនិធិសុខភាពជាតិ សេវាកម្ម និងយុទ្ធសាស្រ្តនានា។ ជាមួយគ្នានេះ ស្ថាប័នសុខភាពពិភពលោកនេះ ក៏ចង់ឃើញការមាននូវវិធានការ ដើម្បីគ្រប់គ្រងគ្លីនិកប្រកបដោយប្រសិទ្ធភាព ទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm