មន្រ្តីជាន់ខ្ពស់សុខាភិបាល ផ្តល់អនុសាសន៍៥ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ

2025/11/29 04:29:17 pm        162

ភ្នំពេញ : លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ចំនួន៦ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទឲ្យកាន់តែល្អប្រសើរឡើង។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ យ៉ាងដូច្នេះក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី-ខេត្ត (ជុំទី ៤) នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី, ឯកឧត្តមសាស្ត្រាចារ្យ សាន់ ចាន់សឿន ទីប្រឹក្សាក្រសួង លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងអស់លោក លោកស្រីដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានលើកឡើងថា ឆ្លងតាមរបាយការណ៌នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ៥ថ្ងៃកន្លងមកនេះ ឃើញថាលោក លោកស្រីដែលជាថ្នាក់ដឹកនាំរបស់សុខាភិបាលរាជធានី-ខេត្តនិងមន្ទីពេទ្យខេត្តទាំង៥ (រាជធានីភ្នំពេញ កណ្តាល ព្រះវិហារ ពោធិ៍សាត់ និងព្រៃវែង) បានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងទេពកោសល្យ បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ពីគ្រូបង្គោលថ្នាក់ជាតិ ឃើញថាបានទទួលលទ្ឋផលល្អប្រសើរគួរជា ទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពី ការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមគឺ៥៩% ខណៈលទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាម (៣៦រូប) ទទួលបានពិន្ទុជាមធ្យមភាគ៩៥% (ក្នុងនោះ ពិន្ទុ១០០% ចំនួន ១៨ រូប, ពិន្ទុ៩៥% ចំនួន ១០ រូប,ពិន្ទុ ៨០-៩០% ចំនួន ៧រូប និង ពិន្ទុទាប ជាងគេ៧៥% មានតែ ១រូប)។ ជាមួយគ្នានោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ សង្កេតឃើញថាលោក លោកស្រីជាថ្នាក់ដឹកនាំតំណាងឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង ៥ រូប បានឡើងធ្វើការប្តេជ្ញាចិត្តមានឆន្ទះនិងធ្វើការងារនេះបន្ត លោកជំទាវសាស្រ្តាចារ្យសង្ឃឹមថាយើងនឹងធ្វើការងារនេះបានសម្រេច។

នាឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដូចតទៅ ៖

ទី១) ត្រូវរៀបចំចាប់ផ្តើមរៀបចំគណៈកម្មាធិការMPDSR ថ្នាក់ខេត្ត ថ្នាក់មនី្ទរពេទ្យខេត្ត ឬមនី្ទរពេទ្យស្រុក ឲ្យបានតាមអនុលោមតាមការណែនាំរបស់ពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ឆ្នាំ២០២៥ដែលបានដាក់ប្រកាស ដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។

ទី២) ផែនការបណ្តុះបណ្តាលដែលបានធ្វើរួចហើយនោះ សូមយកទៅអនុវត្តតាមផែនការ និងព្យាយាម បណ្តុះណ្តាល បន្តដល់មន្ត្រីពាក់ព័ន្ធក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។

ទី៣) ពង្រឹងគុណភាពការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (ការវិភាគរកឬសគល់MCCD, ស្វែងរកកត្តាយឺតយ៉ាវទាំងបី 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលាមក គណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខាធិការដ្ឋានរបស់គណៈកម្មការ MPDSRថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យក្នុងប្រពន្ធ័។

ទី៤) ត្រូវមានកិច្ចសហប្រតិបតិ្តការគ្នាឲ្យបានល្អរវាងផ្នែកពាក់ព័ន្ធ ដូចជា ផ្នែកសម្ភព ផ្នែកទារក ផ្នែកសង្គ្រោះ បន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីវិភាគករណីនិមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ។

ទី៥) ត្រូវពង្រឹងទំនាក់ទំនងរវាងមនី្ទរពេទ្យជាតិ និងក្រោមជាតិ ក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការវិភាគមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកជំទាវសាស្រ្តាចារ្យ សូមថ្លែងអំណរគុណដល់ ស្ថានទូតអូស្ត្រាលី អង្គការ UNFPA ដែលតែងតែជួយក្រសួងសុខាភិបាលលើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ។ ក្នុងនោះក៏មានអង្គការ WHO ផងដែរ ដែលតែងតែជួយក្នុងកិច្ចការនេះ។ សូមថ្លែងអំណរគុណដល់គ្រូបង្គោលទាំង អស់ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការងារ MPDSR ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទី នេះផ្ទាល់ និង តាមប្រព័ន្ធ ZOOM។ ជាពិសេសថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិ ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គនេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm