ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ថា មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ជោគជ័យ​នៅ Asian Games

2021/04/27 09:59:58 am        23

កីឡា​ម៉ូតូ​៖ ឯកឧត្ដម ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ចាត់​ទុក​ការ​ដណ្ដើម​បាន​មេដាយ​មាស​១ និង​សំរឹទ្ធ​១ សម្រាប់​ការ​បង្ហាញ​ខ្លួន​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​សហព័ន្ធ និង​ប្រទេស​ជាតិ ប៉ុន្តែ​នៅ​ក្រោយ​ភាព​ជោគជ័យ​មួយ​នេះ ក៏​មាន​កត្តា​រួមផ្សំ​ជាច្រើន​ផង​ដែរ​។ នេះ​បើ​តាម​ការ​លើក​ឡើង បន្ទាប់ពី​ឯកឧត្ដម​បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុភូមិ​មុន​កាលពី​ម្សិលមិញ។


​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែល​បាន​បញ្ជាក់​ថា សហព័ន្ធ​ពិតជា​មាន​មោទនភាព​ចំពោះ​កីឡាករ ២​រូប​ដែល​បាន​ចូលរួម​កីឡា​អាស៊ី​លើក​នេះ​គឺ សាលី អ៊ូ​មើ​ត និង ម៉ី​ន មូ​ស្ដា​ន ដោយសារ​ពួកគេ​បាន​ប្ដេជ្ញា និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ ទោះបី មូ​ស្ដា​ន មិន​អាច​សម្រេច​បំណង​ខ្លួន​ក៏ដោយ​។ ទន្ទឹម​ជាមួយគ្នា​ពួកគេ​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ និង​ជួយ​ជ្រោម​ជ្រែង​ជា​ខ្លាំង​ពី​ថ្នាក់ដឹកនាំ ពិសេស​លោក Karl Heinrich Knauf ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ ដែល​បាន​ចំណាយ​ធន​ធាន និង​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនាញ​បរទេស​ជាច្រើន មក​ជួយ​បណ្ដុះ​បណ្ដាល​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ។​ បន្ថែម​លើ​ពី​នេះឯកឧត្ដម ណុះ ស្លេះ ក៏បាន​សម្ដែង​នូវ​ការ​អគុណ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្រាប់​អត្ត​ព​លិ​ក​គ្រប់​ប្រភេទ​កីឡា តាំង​ពីមុន​ចេញដំណើរ​រហូត​ដល់ពេល​ប្រកួត ដែល​ធ្វើ​អត្ត​ព​លិ​ក​មាន​ភាព​កក់​ក្ដៅ និង​មាន​កម្លាំងចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ប្រកួតប្រជែង និង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ។

ជាក់ស្ដែង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​ត្រៀម​ទទួល និង​ជួប​សំណេះសំណាល​អត្ត​ព​លិ​ក​ជ័យ​លាភី ក្រោយ​បញ្ចប់​បេសកកម្ម និង​ធ្វើដំណើរ​មកដល់​មាតុភូមិនា​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ខាងមុខ​ភ្លាមៗ​ផង​ដែរ។​ គួរ​បញ្ជាក់​ថា សម្រាប់​សមិទ្ធផល​រប​ស់​កីឡា​ម៉ូតូ​ទឹក ដែល​បញ្ជូន​កីឡាករ​ត្រឹម ២​នាក់​ទៅ​ចូលរួមគឺ​ដណ្ដើម​បាន​មេដាយ​មាស​១ និង​សំរឹទ្ធ​១ ដោយ​កីឡាករ សាលី អ៊ូ​មើ​ត លើ​វិញ្ញាសា Ski Modified និង​វិញ្ញាសា Runabout 1100 Stock ។ បន្ថែម​លើ​ការ​ដណ្ដើម​បាន​មេដាយ​មាស​ទី​២ ជួយ​ឲ្យ​កម្ពុជាបំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ ៦៤​ឆ្នាំ ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាស​២ ក្នុង​ឆ្នាំ​តែមួយ​នេះឯកឧត្ដម ណុះ ស្លេះ ក៏​ត្រូវ​បាន​គណៈកម្មការ​កីឡា Asian Games លើក​ទី​១៨ តែងតាំង​ជា​មន្ត្រី​គណៈកម្មការ​បច្ចេកទេស នៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​នេះ​ផង​ដែរ។

​យ៉ាងណាមិញ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ កម្ពុជា​នៅ​មិនទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នោះ​ទេ ដោយ​សល់​កីឡា​មួយ​ចំនួនត្រូវ​បន្ដ​ការប្រកួត ដូចជា​កីឡា​សូ​ហ្វ​តេ​ន្នី​ស ទូកក្ដោង យូ​ដូ និង​ទូក​កា​នូ​ជាដើម ដែល​ត្រូវការ​ប្រកួត​រហូតដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា​ទើប​បញ្ចប់។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​លទ្ធផល​បណ្ដោះអាសន្ន​ពេល​នេះ កម្ពុជា​រក្សា​មេដាយមាស២ និង​សំរឹទ្ធ១ ដដែល ដោយ​ធ្លាក់​មក​ឈរ​លេខ​រៀង​ទី​២៤ ក្នុង​នោះ​មាន​មេដាយ​មាស ១​គ្រឿង ដណ្ដើម​បាន​ដោយ​កីឡា​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm