អ្នកចរចាសន្តិភាពជាន់ខ្ពស់អ៊ុយក្រែន លាលែងពីតំណែងក្រោយការឆែកលំនៅឋានដោយនគរបាលប្រឆាំងអំពើពុករលួយ

2025/11/29 05:28:23 pm        118

លោក Andriy Yermak នាយសេនាធិការដ៏មានឥទ្ធិពលរបស់ប្រធានាធិបតី លោក Volodymyr Zelenskyy ជាសម្ព័ន្ធមិត្តជិតស្និទ្ធដែលបានដឹកនាំក្រុមចរចារបស់អ៊ុយក្រែនក្នុងកិច្ចចរចាសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក បានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ទី២៨ខែវិច្ឆិកា ប៉ុន្មានម៉ោងបន្ទាប់ពីភ្នាក់ងារប្រឆាំងអំពើពុករលួយបានចូលឆែកឆេរនៅលំនៅឋានរបស់លោក។

ការស៊ើបអង្កេតដ៏សំខាន់មួយលើអំពើពុករលួយកម្រិតខ្ពស់ ក្នុងពេលដែលអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីដើម្បីរស់រាន បានបង្កឱ្យមានកំហឹងជាសាធារណៈ និងបានរុញច្រានការដឹកនាំរបស់ប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ ខណៈទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើទីក្រុងគីវឱ្យឈានដល់ដំណោះស្រាយមួយ។ លោក Yermak កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនដើម្បីប្រឆាំងលក្ខខណ្ឌមួយចំនួនត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក ដែលនឹងបំពេញតម្រូវការជាច្រើនរបស់ទីក្រុងមូស្គូចំពោះទឹកដី និងសន្តិសុខ។ លោក Zelenskyy បាននិយាយថា លោកនឹងពិចារណាអ្នកជំនួសថ្មីនៅថ្ងៃសៅរ៍នេះ។

លោក Zelenskyy បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងសុន្ទរកថាតាមវីដេអូថា «រុស្ស៊ីចង់ឱ្យអ៊ុយក្រែនមានកំហុស។ យើងនឹងមិនធ្វើអ្វីខុសនោះទេ» ដោយអំពាវនាវឱ្យមានសាមគ្គីភាពកាន់តែខ្លាំងឡើង។ «ការងាររបស់យើងនឹងនៅតែបន្ត ហើយការតស៊ូរបស់យើងនឹងនៅតែបន្ត»។ លោក Yermak គឺជាមិត្តជិតស្និទ្ធរបស់លោក Zelenskyy ចាប់តាំងពីថ្ងៃដែលលោកប្រធានាធិបតីជាអ្នកកំប្លែងតាមទូរទស្សន៍ ហើយបានជួយណែនាំយុទ្ធនាការឃោសនាបោះឆ្នោតដ៏ជោគជ័យរបស់លោកនៅឆ្នាំ ២០១៩។

ចាប់តាំងពីពេលនោះមក បុរសវ័យ ៥៤ ឆ្នាំរូបនេះបានក្លាយខ្លួនជាអ្នកធ្វើការសម្រេចចិត្តដ៏សំខាន់ ដោយធ្វើឲ្យមានការរិះគន់ទាំងនៅក្នុងស្រុកនិងក្រៅប្រទេសក្នុងនាមជាទីប្រឹក្សាមិនបានជាប់ឆ្នោត តែមានអំណាចធំហួស។ ការិយាល័យប្រឆាំងអំពើពុករលួយជាតិ និងការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំងអំពើពុករលួយ ពុំបានបញ្ជាក់ច្បាស់ថាការស៊ើបអង្កេតណាដែលការឆែកឆេរបានជាប់ពាក់ព័ន្ធនោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm