ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅអាស៊ីអាគ្នេយ៍កើនលើសពី៣០០នាក់

2025/11/29 05:37:51 pm        112

អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ថា ទឹកជំនន់ដ៏មហន្តរាយជាច្រើនថ្ងៃនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានបណ្តាលឲ្យមនុស្សជាង៣០០នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងប្រទេសម៉ាឡេស៊ី។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដូវមូសុង រួមផ្សំជាមួយប្រព័ន្ធព្យុះត្រូពិក បានជន់លិចតំបន់ជាច្រើននៅទូទាំងប្រទេសទាំងបី ធ្វើឱ្យប្រជាជនជាប់គាំងខ្លួននៅលើដំបូលផ្ទះ និងកាត់ផ្តាច់សហគមន៍ទាំងមូល។

អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងព្យាយាមដើម្បីបានទៅដល់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើកោះស៊ូម៉ាត្រា។ មន្ត្រីកោះស៊ូម៉ាត្រាបាននិយាយថា ទឹកជំនន់ និងបំណាក់ដីនៅសប្តាហ៍នេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧៤ នាក់ស្លាប់ ខណៈមនុស្សជិត ៨០ នាក់ទៀតនៅបាត់ខ្លួន។ លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះបានទៅដល់តំបន់ដាច់ស្រយាល។ លោក និយាយថា «មានទីតាំងមួយចំនួននៅតែមិនទាន់អាចចូលទៅដល់បាន»។

ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅទូទាំងខេត្តភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់យ៉ាងហោចណាស់១៤៥នាក់ ដោយមានអ្នកស្លាប់ជាង១០០នាក់នៅក្នុងខេត្តសុងក្លាដែលរងគ្រោះខ្លាំងបំផុត នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលថៃកាលពីរសៀលថ្ងៃសុក្រ។ រយៈពេលប្រហែលមួយសប្តាហ៍មកនេះ ទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកបានវាយប្រហារខេត្តប្រមាណ១០នៅភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សសរុបជិត៣លាននាក់ ហើយតំបន់រងគ្រោះខ្លាំងជាងគេគឺហាតយ៉ៃ ក្នុងខេត្តសុងក្លា។ អាជ្ញាធរនៅមន្ទីរពេទ្យភាគខាងត្បូងប្រទេសថៃ បាននាំយករថយន្តក្លាសេដើម្បីរក្សាសាកសព បន្ទាប់ពីកន្លែងដាក់តម្កល់សពលើសសមត្ថភាព។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        71
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm