សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង

2025/11/29 09:41:41 pm        164

ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

 ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះបង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសាររបស់ពួកគេ បានពលីទៅហើយនោះ ។

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តដល់ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួកគេរៀនចប់ ហើយមានការងារធ្វើសមរម្យ ។

 ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលី អាចទៅសិក្សាជំនាញវិជ្ជាជីវៈ ហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជួយសម្របសម្រួលរូបគាត់ឲ្យមានការងារធ្វើ ឬបានសិក្សាជំនាញ ដើម្បីអាចចិញ្ចឹមជីវិតបាន មួយវិញទៀត ក៏បន្តចុះសួរសុខទុក្ខ និងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេ ឲ្យបានជាប់ជាប្រចាំ ។

 ក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត អ្នកស្រី ពេញ លីណា ភរិយាយុទ្ធជនពលីឈ្មោះ ប្រាក់ ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនគឺមានការសោកស្ដាយ ចំពោះការបាត់បង់ប្តី ប៉ុន្តែក៏មានមោទនភាពចំពោះរូបគាត់ ដែលបានលះបង់អាយុជីវិត ក្នុងការការពារទឹកដីកុំមានការបាត់បង់ ។

 ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់ផ្ទះមួយខ្នងនេះ ដែលជាជម្រកដ៏ចាំបាច់ ហើយអរគុណដល់សប្បុរសជននានា ដែលបានផ្ដល់អំណោយ និងជ្រោមជ្រែងគ្រួសារគាត់ ហើយនឹងតស៊ូខិតខំចិញ្ចឹមបីបាច់កូនៗ ដើម្បីឲ្យពួកគេបានរៀនសូត្រចប់ និងមានការងារល្អធ្វើ ។

​គួរបញ្ជាក់ថា ជាហូរហែរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ ចំពោះគ្រួសារអតីតយុទ្ធជន និវត្តជន រួមទាំងគ្រួសារយុទ្ធជនពលីថ្មីៗ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានដូចជាការផ្ដល់ផ្ទះ គ្រឿងឧបភោគបរិភោគ ការជួយសម្របសម្រួបផ្ដល់ការងារ និងការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេ បានសិក្សារៀនសូត្របន្តផងដែរ ៕

អត្ថបទ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        164
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm