សន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពីជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា

2025/11/29 10:26:56 pm        476

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពី ជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ«យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិចិ្ឆកា ២០២៥។

​លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាប្រធានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១០ បានលើកឡើងថា សមាគមបានបង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដែលមានសមាជិកនៅពេលនោះចំនួន៧រូប ហើយបច្ចុប្បន្ននេះមានសមាជិកសកម្មរបស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ចំនួន៨៦រូប។ ហើយនេះជាលើកទី១០ ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំអង្គសន្និសីទប្រចាំឆ្នាំ ស្ដីអំពីជំងឺសើស្បែករបស់ខ្លួន ក្រោមប្រធានបទ «យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» (Advancing Dermatology: Innovation, Collaboration, and Patient Care) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទ ពិសោធន៍ ប្រកបដោយនវានុវត្តន៍ទៅដល់សមាជិកសមាគម ដើម្បីជួយពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ពិនិត្យ និងព្យាបាលជំងឺសើស្បែកប្រកបដោយប្រសិទ្ធភាព យកចិត្តទុកដាក់សុវត្ថិភាពអ្នកជំងឺជាចំបង ដោយបានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ថៃ អារ៉ាប់អេមីរ៉ាត់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតសមាគមគ្រូពេទ្យសើស្បែកកម្ពុជា សង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងនូវផលប៉ះពាល់ពីការប្រើប្រាស់ ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក តាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវពីអ្នកជំនាញសុខាភិបាល ហើយប្រជាពលរដ្ឋមួយចំនួនទៀតនិយមទទួលសេវាថែទាំ ព្យាបាល ឬវះកាត់ស្បែកកែសម្ផស្សពីសំណាក់គ្លីនិក ឬមណ្ឌលកែសម្ផស្សមិនស្របច្បាប់ ហើយប្រឈមនឹងហានិភ័យខ្ពស់។

លោកសាស្រ្តាចារ្យ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សមាជិកនៃអង្គសន្និសីទទាំងមូល នឹងទទួលបានចំណេះដឹង បទពិសោធន៍ ពីវាគ្មិនជាតិ អន្តរជាតិ បង្កើនសាមគ្គីភាពគ្នាក្នុងជំនាញសើស្បែក ដើម្បីយកទៅអនុវត្តនៅអង្គភាព ឬកន្លែងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា។ 

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណ និងសរសើរដល់សមាគមសើស្បែកកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១០ ស្តីពីសើស្បែក ដែលរួមចំណែកដល់ការពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗជាមួយវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រ។ នេះត្រូវបានសម្រេចតាមរយៈបទបង្ហាញដោយវាគ្មិនល្បីៗ មកពីព្រះរាជាណាចក្រកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី តៃវ៉ាន់ និងអារ៉ាប់អេមីរ៉ាត់ និងកោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពសាធារណៈ និងសុខភាពស្បែក ជាពិសេសស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងគុណភាពវិស័យសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានសង្កេតឃើញថា អ្នកជំងឺមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងថ្នាំព្យាបាលសើស្បែកតាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញថែទាំសុខភាព។ លើសពីនេះ ក៏មានអ្នកជំងឺកាន់តែច្រើនឡើងៗដែលស្វែងរកការព្យាបាលពីគ្លីនិក និងមជ្ឈមណ្ឌលសម្ផស្សដែលគ្មានអាជ្ញាប័ណ្ណផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ សមាជិករបស់សមាគម និងប្អូនៗនិស្សិតវេជ្ជសាស្រ្តគ្រប់គ្នា នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តក្នុងការអនុវត្តគ្លីនិករបស់ខ្លួន និងធានាបាននូវលទ្ធផលល្អបំផុតរបស់អ្នកជំងឺ។ យើងត្រូវតែលើកកម្ពស់ការអនុវត្តប្រកបដោយក្រមសីលធម៌ សុវត្ថិភាព និងស្តង់ដារទាំងផ្នែកវេជ្ជសាស្ត្រ និងសោភ័ណភាពសើស្បែក ដែលនឹងជួយបង្កើនសុវត្ថិភាពអ្នកជំងឺនៅក្នុងសហគមន៍របស់យើង៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm