ប្រជាជនជប៉ុនជាង ១.០០០នាក់ ប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យនាយករដ្ឋមន្ត្រីដកពាក្យសម្តីបង្កហេតុអំពីតំបន់តៃវ៉ាន់របស់ចិន

2025/11/29 11:07:11 pm        90

ពលរដ្ឋជប៉ុនជាងមួយពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូកាលពីយប់ថ្ងៃសុក្រ ដោយទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Sanae Takaichi ដកពាក្យសម្តីញុះញង់ថ្មីៗរបស់លោកស្រីទាក់ទងនឹងតំបន់តៃវ៉ាន់របស់ប្រទេសចិន។

ក្រុមបាតុករ បានស្រែកពាក្យស្លោកដូចជា៖«លោកនាយករដ្ឋមន្ត្រី Takaichi កុំបង្កសង្គ្រាម» «ដកចេញនូវការអត្ថាធិប្បាយរបស់លោកស្រីជាបន្ទាន់» «គោរពតាមរដ្ឋធម្មនុញ្ញ» ដោយបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទិសដៅគោលនយោបាយការពារជាតិថ្មីៗរបស់ជប៉ុន និងជំហរគោលនយោបាយការបរទេសរបស់លោកស្រី Takaichi។

អ្នកតវ៉ាម្នាក់ បាននិយាយថា៖«ខ្ញុំជឿថា រឿងនេះ រំលោភលើរដ្ឋធម្មនុញ្ញ។ ការលើកឡើងដែលមិនឲ្យស្ងប់សុខបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ អ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំគិតថា វាផ្ទុយនឹងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញជប៉ុន ដូច្នេះគួរតែត្រូវបានដកចេញនូវពាក្យសម្តីនេះជាបន្ទាន់»។

ចំណែកអ្នកតវ៉ាម្នាក់ទៀត បាននិយាយថា៖«ខ្ញុំមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបសលោកស្រី Takaichi។ ខ្ញុំសង្ឃឹមថា លោកស្រីចាប់ផ្តើមផ្តល់អាទិភាពដល់សន្តិភាព និងការទូត។ ការចំណាយលើយោធា បានកើនឡើងយ៉ាងខ្លាំង ហើយជីវិតប្រចាំថ្ងៃ មានអារម្មណ៍ថា មិនស្ថិតស្ថេររួចទៅហើយ»។  

កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា លោកស្រី Takaichi បានធ្វើការអត្ថាធិប្បាយយ៉ាងច្បាស់ និងបង្កហេតុអំពីកោះ តៃវ៉ាន់នៅឯសភាតំណាងរាស្ត្រ ដោយអះអាងថា ស្ថានភាពបន្ទាន់របស់តៃវ៉ាន់ អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន និងបញ្ជាក់ថា ជប៉ុនអាចប្រើប្រាស់អ្វីដែលគេហៅថា «សិទ្ធិការពារខ្លួនរួមគ្នា» សម្រាប់ការអន្តរាគមន៍ប្រដាប់អាវុធឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm