អបអរសាទរ ទីបំផុតកម្មវិធី Sela Pak Hip Hop Battle បានរកឃើញម្ចាស់ជើងឯកជ័យលាភីទាំង០២ វិញ្ញាសាហើយ

2025/11/30 12:38:38 am        170

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី Sela Pak Hip Hop Battle បានធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទាំង០២វិញ្ញាសា ដែលមានក្រុមចូលរួមចំនួន ២៦ក្រុម ក្នុងនោះដែរក្រុមដែលចូលរួមប្រកួតនីមួយៗបានខិតខំប្រឹងប្រែងបញ្ចេញយ៉ាងអស់ពីសមត្ថភាព នៅពីមុខគណៈកម្មការ និងទស្សនិកជន។ កាន់តែពិសេសមានការគាំទ្រ និងស្រែកហូយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជនក្នុងទីតាំងកម្មវិធីថែមទៀតផង

ក្រោយការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍ ទីបំផុតយើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភីសម្រាប់វិញ្ញាសា Breaking ដែលពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសផ្សេងៗរួមមាន (១)ក្រុមជ័យលាភីលេខ១ មានឈ្មោះថា B Boy Mole & B Boy Bersin មកពីប្រទេសវៀតណាម (២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះ B Boy Tinkey មកពីប្រទេសវៀតណាម & B Girl Jazzy មកពីប្រទេសតួគី (៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ B Boy Firebird & B Boy Rattana មកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ យើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភី លើវិញ្ញាសា All Styles ផងដែរ ដែលក្រុមរបស់ពួកគាត់មានឈ្មោះដូចជា (១)ក្រុមជាប់ជ័យលាភីលេខ១ មានឈ្មោះថា Firebire & john មកពីប្រទេសកម្ពុជា(២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះថា Kim Siyung & Sovann មកពីប្រទេសកម្ពុជា(៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ Pich & Kon Neak មកពីប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងនោះក្រុមដែលជាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ ពានរង្វាន់ចំនួន០១ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ និងកាដូ ចំនួន០១

សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់ពួកគាត់ក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm