អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងរងទណ្ឌកម្ម ២គ្រឿងរបស់រុស្ស៊ីនៅសមុទ្រខ្មៅ

2025/11/30 06:50:36 pm        162

យានដ្រូនកងទ័ពជើងទឹកអ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងរងទណ្ឌកម្ម ២គ្រឿងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅដែលធ្វើដំណើរទៅកាន់កំពង់ផែរុស្ស៊ី ដើម្បីផ្ទុកប្រេងសម្រាប់ទីផ្សារបរទេស ។

ក្រុមមន្រ្តីអ៊ុយក្រែន បានបញ្ជាក់ថា នាវាពុំមានផ្ទុកប្រេងទាំង ២គ្រឿងនេះ ជានាវា Kairos និងនាវា Virat ហើយនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ខណៈពេលនោះដែរ អាជ្ញាធរទួរគី បានរាយការណ៍ថា នាវាដឹកប្រេង ២គ្រឿង ត្រូវបានវាយប្រហារ និងឆេះ នៅក្នុងសមុទ្រខ្មៅ ដែលជំរុញឲ្យមានប្រតិបត្តិការជួយសង្គ្រោះ ។ សមាជិកនាវិកនៅលើនាវាទាំងពីរនោះ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។

អគ្គនាយកដ្ឋានកិច្ចការសមុទ្ររបស់ទួរគី បាននិយាយថា នាវាដឹកប្រេង Kairos ដែលដោតទង់ជាតិហ្គាំប៊ី បានឆេះ នៅក្នុងសមុទ្រខ្មៅ ស្ថិតនៅចម្ងាយប្រហែល ៤៥ គ.ម ពីឆ្នេរសមុទ្រខេត្ត Kocaeli របស់ទួរគី ។ នាវាមួយគ្រឿងនេះ កំពុងធ្វើដំណើរឆ្ពោះទៅកំពង់ផែ Novorossiysk របស់រុស្ស៊ី ។

សូមបញ្ជាក់ថា អ៊ុយក្រែនត្រូវបានគេមើលឃើញវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ដោយប្រើប្រាស់យានដ្រូនរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារកាន់តែជ្រៅនៅពីក្រោយជួរមុខនៃសង្រ្គាមពេញបន្ទុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm