កម្ពុជាត្រៀមថវិកាជាង ១០០លានដុល្លារ សម្រាប់ចំណាយការរៀបចំប្រជុំអាស៊ាន និងការបោះឆ្នោតខាងមុខ

2022/02/21 07:16:34 pm        636

ភ្នំពេញ៖ រាជរដ្ឋាភិបាលត្រៀមថវិកាសម្រាប់ចំណាយប្រមាណ ៤០ ទៅ៥០លានដុល្លារអាមរិក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា និង ៧០លានដុល្លារ អាមេរិកផ្សេងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើង​ក្នុងវេទិកាសាធារណៈស្ដីពី ​“ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ២០២២ នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែ ភូគីត្រាថា នៅក្នុងឆ្នាំ ២០២២ នេះ ក្រៅពីការទប់ស្កាត់​ និងការចាក់វ៉ាក់សំាងបង្ការ ​ជម្រុញស្តារអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល ​ត្រូវអនុវត្តចំនួន២គឺកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន និងការរៀបចំបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។

ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលគ្រោង​ត្រៀម​ថវិកា​សម្រាប់ការរៀបចំកិច្ច​ប្រជុំ​អាស៊ាន នឹង​គ្រោង​ចំណាយ​សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ​ដែល​គិត​ថវិកា​សរុប គ្រោង​ចំណាយ​ប្រមាណជាង ១០០ ​លានដុល្លាអាមេរិក។

ឯកឧត្ដម វង្សី វិស្សុត បញ្ជាក់ថា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ចំណាយថវិកា ២៤៦ លានដុល្លារ​ប៉ុណ្ណោះ ។ចំណែកនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចំណាយក្នុងរង្វង់ប្រមាណ ៨០០ លានដុល្លារ តែ​អនុវត្តជាក់ស្តែង ​រាជរដ្ឋាភិបាលចំណាយអស់ ១ ៣៨១​ លានដុល្លារអាមេរិក នៃប្រាក់​សន្សំ​របស់រដ្ឋ, ខណៈនៅក្នុងឆ្នាំ ២០២២ នេះ ​រាជរដ្ឋាភិបាលគ្រោងនឹង​ចំណាយ​ថវិកាក្នុងរង្វង់ ៥០០ លានដុល្លារអាមេរិក។

ឯកឧត្ដម បន្តថា នៅក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ ​១៩​ មានប្រទេសជាច្រើន បាន​ខ្ចីថវិកា​ពីរ​ដៃគូផ្សេងៗ​ ដែលធ្វើឲ្យបំណុលនៃប្រទេសទាំងនោះកើនឡើងខ្ពស់ ខណៈដែលកម្ពុជា​នៅ​ក្នុង​វិបត្តិ​ជម្ងឺកូវីដ ១៩​ នេះផងដែរ។ ការកម្ចីប្រាក់ពី​ដៃ​គូរគឺ​ការ​អនុវត្តការ​កម្ចី​ជា​ធម្មតា ដោយមិនមាន​បង្កើន​ប្រាក់​កម្ចី​សម្រាប់យកមកទប់ស្កាត់​ក្នុង​វិបត្តិនេះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm