កីឡាករកីឡាការិនីជាង១ពាន់ ចូលរួមរត់ប្រណាំងក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង

2025/11/30 09:32:31 pm        504

ក្រុមកីឡាករ និងកីឡាការិនីជាង១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុង ប្រទេសកម្ពុជា។

វគ្គរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងតំបន់វិស្សមកាលតារាសាគរ មានរយៈចម្ងាយ៣ប្រភេទ៖ ទី១ រយៈចម្ងាយ២១គីឡូម៉ែត្រ ទី២ ១០គីឡូម៉ែត្រ និងទី៣ រយៈចម្ងាយ៥គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ គ្រាផ្តើមចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថាការរៀបចំព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ»តាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត នៅប្រទេសកម្ពុជា។

លោក ជា តិចហុក បានបន្តទៀតថា តំបន់តារាសាគរ តែតែងបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាល ​ខេត្តកោះកុង ស្របពេលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។

លោកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី រំពឹងទុកជាមុនថា តំបន់តារាសាគរនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។

តាមរយៈលទ្ធផលនៃការរត់ប្រណាំងកណ្តាលម៉ារ៉ាតុងខាងលើ គឺលេខ១រយៈចម្ងាយ៥គីឡូម៉ែត្រប្រភេទ បុរសបានទៅលើកីឡាករឈ្មោះ វីសាល និងកីឡាការីឈ្មោះDeck។ លេខ១រយៈចម្ងាយសម្រាប់រត់១០គីឡូម៉ែត្រប្រភេទបុរសឈ្មោះ សន ពិសី និងកីឡាការីឈ្មោះពិន ឆាំ។ និងលទ្ធផលលេខ១ សម្រាប់រយៈចម្ងាយ២១គីឡូម៉ែត្រប្រភេទបុរសបានទៅលើឈ្មោះ វ៉ាន ភារ៉ា និងកីឡាការីឈ្មោះ កាន់ ស្រីរ័ត្ន។

ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុនខូលថល ស៊ីធី បានរៀបចំ​ជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៍​ផលិតផល ដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm