ឆ្នាំ២០២១ គ្រោះមហន្តរាយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៣០នាក់

2022/02/21 07:45:48 pm        578

ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។

នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម បានឱ្យដឹងថា ឆ្នាំ២០២១ គ្រោះទឹកជំនន់ បានប៉ះពាល់ចំនួន ១៨រាជធានីខេត្ត លើពលរដ្ឋជិត ៥ម៉ឺនគ្រួសារ និងបណ្ដាលឲ្យមនុស្សស្លាប់​ចំនួន​១៣នាក់។

ឯកឧត្តម បានបន្តថា នៅឆ្នាំដដែលនេះ បញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយ​ខ្យល់កន្ត្រាក់ ក៏បាន​បណ្ដាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរបួស ចំនួន ៧៦នាក់ ខណៈបាតុភូតរន្ទះបាញ់ បាន​ធ្វើឲ្យមនុស្សចំនួន ៨៣នាក់ស្លាប់ និងរបួស ៥០នាក់ និងមានងាប់គោក្របី ចំនួន ៥៧ក្បាល។

ឯកឧត្តម ឡាំ ហេងហួត បានបន្ថែមថា ទោះបញ្ហាគ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រានៃអ្នកស្លាប់ និងរបួសមានការថយចុះ ដែលការថយចុះនេះ ​ដោយ​សារ​មាន​ការចូលរួមពី​គ្រប់ភាគីនានា ដែលមានស្ថាប័នរដ្ឋ និងអង្គការដៃគូជាដើម ​ដោយបានជួយសង្គ្រោះពលរដ្ឋ បាន​ទាន់​ពេលវេលាច្រើននោះ ។

លោកស្រី អេលីហ្សាប៊ែត ភៀស៍ (Elizabeth Pearce) នាយកអង្គការ Save the Children ​ប្រចាំនៅ​កម្ពុជា​ និងជាសហប្រធាន JAG បានលើកឡើងថា ​នារយៈពេល២ឆ្នាំនេះ​ ការ​ត្រៀម​បម្រុង​លើ​បញ្ហា គ្រោះ​មហន្តរាយ មាន​ភាព​ស្មុគស្មាញ ​ដោយ​សារបញ្ហាកើតឡើង​ស្របគ្នា ក្នុងនោះ​មាន​បញ្ហាគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​ អង្គការសហប្រជាជាតិ និង​ដៃគូ​ផ្សេងៗ បាន​សហការគ្នា​ឆ្លើយ​តបឲ្យបានទាន់ពេលវេលា ហើយការងារទទួលបាន​ជោគជ័យ​ជាច្រើន ។

ជាមួយគ្នានេះ លោកស្រី បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស លើការ​ងារឆ្លើយតបនឹងគ្រោះមហន្តរាយ​ រួមទាំងការផ្ដល់ហិរញ្ញវត្ថុដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និង​ជនងាយរងគ្រោះ មានកុមារស្ត្រី ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម ៕

អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm