មេដឹកនាំកូរ៉េខាងជើង សង្កត់ធ្ងន់លើតួនាទីរបស់កងទ័ពអាកាស ក្នុងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ

2025/11/30 10:56:17 pm        99

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (៣០ វិច្ឆិកា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ពីតួនាទីរបស់កងទ័ពអាកាស ក្នុងការអនុវត្តនូវការរារាំងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ក្នុងពេលដែលលោកនិងកូនស្រី បានប្រារព្ធខួបលើកទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង។

រូបថតចេញផ្សាយដោយកាសែត Rodong Sinmun របស់កូរ៉េខាងជើង បានបង្ហាញឱ្យឃើញ លោក គីម កំពុងសង្កេតមើលអ្វីដែលហាក់ដូចជាយានដ្រូន និងមីស៊ីលចល័ត ក្នុងចំណោមយុទ្ធោបករណ៍ផ្សេងទៀត។ មន្ត្រីចារកម្មអ៊ុយក្រែន បានប្រាប់សារព័ត៌មានរ៉យទ័រនៅមុននោះថា កូរ៉េខាងជើង ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃយានដ្រូន FPV ខ្នាតតូចរយៈចម្ងាយខ្លី ក៏ដូចជាដ្រូនវាយប្រហារក្នុងសមរភូមិខ្នាតធំបន្តិច និងរយៈចម្ងាយមធ្យម។

រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញឱ្យឃើញ លោក គីម និងកូនស្រីរបស់លោក ក្នុងឈុតសម្លៀកបំពាក់អាវធំស្បែក បានត្រួតពិនិត្យការតាំងពិព័រណ៌យុទ្ធោបករណ៍ផ្លូវអាកាស ដើម្បីប្រារព្ធខួប និងទស្សនាការបើកបង្ហាញយន្តហោះនានា ក៏ដូចជាយន្តហោះព្រមានជាមុនដ៏ទំនើប ដែលកូរ៉េខាងជើង ទើបបើកបង្ហាញកាលពីដើមឆ្នាំនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានដកស្រង់សម្តីលោក គីម ដែលនិយាយថា ការរំពឹងទុករបស់កូរ៉េខាងជើង លើកងកម្លាំងអាកាសគឺពិតជា "ធំសម្បើម" ដែលនឹងដើរតួក្នុងការអនុវត្តនូវការរារាំងសង្គ្រាមនុយក្លេអ៊ែរ។ លោកបន្តថា "កងកម្លាំងអាកាសគួរតែរុញច្រាន និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវរាល់សកម្មភាពចារកម្ម និងការបង្កហេតុខាងយោធាដែលអាចកើតមានរបស់សត្រូវ"៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm