ឯកឧត្តម ហេង សួរ លើកទឹកចិត្តដល់យុវជនគួរអភិវឌ្ឍន៍ខ្លួន ឱ្យតាមទាន់សម័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)

2025/11/30 11:00:33 pm        197

ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្ត​ដល់យុវជនបន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា អេអាយ (AI) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ​បានបព្ជាក់ពីចំណុច​សំខាន់ៗ​ចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ មានដូចជា៖ ១.ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ២. ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងទី៣. បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាច​ធ្វើការ​ប្រកប​ដោយគុណតម្លៃ, លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែក​អភិវឌ្ឍន៍​សង្គមដោយសុវត្ថិភាព និងកិត្តិយស។

សូមបញ្ជាក់ថា ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា និងមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងក្រៅតំបន់ សិស្ស-និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ និងវិស័យអប់រំ ។ វេទិកានេះផ្តល់ឱកាស ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯង​ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm