ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ប្រឹងប្រែងជួសជុលយន្តហោះ Airbus ខណៈការធ្វើដំណើរត្រូវរំខាន

2025/12/01 12:31:48 am        80

បណ្ដាក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានព្យាយាមជួសជុលបញ្ហាផ្នែកប្រព័ន្ធសូហ្វវែរនៅលើយន្តហោះអ៊ែរបើស (Airbus) ប្រភេទ A320 កាលពីថ្ងៃសៅរ៍ (២៩ វិច្ឆិកា) ខណៈការប្រមូលយកទៅជួសជុលវិញដោយផ្នែក ពីក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបមួយនេះ បានប៉ះពាល់ដល់ជើងហោះហើររាប់រយជើងនៅតំបន់អាស៊ី និងអឺរ៉ុប ហើយបានគំរាមកំហែងដល់ការធ្វើដំណើរនៅសហរដ្ឋអាមេរិក ក្នុងពេលចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ។

ក្រុមហ៊ុនអាកាសចរណ៍នានាបានធ្វើការឥតសម្រាក បន្ទាប់ពីនិយតករពិភពលោក បានប្រាប់ពួកគេឱ្យដោះស្រាយបញ្ហា មុនពេលចាប់ផ្តើមជើងហោះហើរនៃយន្តហោះ A320 ឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍ ដែលនិយាយថា ពួកគេបានបញ្ចប់ ឬជិតបញ្ចប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីសូហ្វវែររបស់យន្តហោះទាំងអស់កាលពីថ្ងៃសៅរ៍ រួមមាន ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ក្រុមហ៊ុន United Airlines ក្រុមហ៊ុន Air India រួមទាំងស្ថាប័នជាច្រើនទៀត។

កិច្ចប្រឹងប្រែងឥតសម្រាកដោយក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ ហាក់ដូចជាដើម្បីទប់ស្កាត់សេណារីយ៉ូដ៏អាក្រក់បំផុត និងដើម្បីបន្ថយការពន្យារពេលជើងហោះហើរនៅអាស៊ី និងអឺរ៉ុប។

នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បានសូមអភ័យទោសដល់ក្រុមហ៊ុនអាកាសចរណ៍ប៉ះពាល់ទាំងឡាយ និងអ្នកដំណើរ បន្ទាប់ពីការប្រមូលយកទៅជួសជុលវិញដ៏គួរភ្ញាក់ផ្អើល នៃយន្តហោះចំនួនយ៉ាងច្រើនដល់ទៅ ៦.០០០គ្រឿង ឬច្រើនជាងពាក់កណ្តាលនៃប្រភេទ A320 នៅទូទាំងពិភពលោក ដែលថ្មីៗនេះបានវ៉ាដាច់យន្តហោះ Boeing 737 ក្លាយជាគំរូចែកចាយច្រើនបំផុតក្នុងឧស្សាហកម្មផ្លូវអាកាស៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm