អាជ្ញាធរមីន៖កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន

2025/12/01 03:01:42 pm        160

អាជ្ញាធរមីនបានចេញមុខច្រានចោល និងបដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយរបស់ភាគីថៃដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមសម្តែង ការសោកស្តាយចំពោះជនជាតិចិន ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងសូមជូនពរឱ្យជាសះស្បើយឆាប់រហ័ស។ ជាមួយគ្នានេះ អាជ្ញាធរមីន សូមផ្តល់ការបំភ្លឺ ទាក់ទងនឹងឧប្បត្តិហេតុនេះ ដូចខាងក្រោម។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ឈ្មោះ Shi Jingui កាន់លិខិតឆ្លងដែនលេខ ២៣៥៦៩៧៥២៦៣ បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីន ខណៈពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូល ប្រទេសកម្ពុជា នៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឧប្បត្តិហេតុ នេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដែលជាតំបន់ចម្ការមីន បន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើន ទសវត្សរ៍ កាលពីអតីតកាល។

កម្ពុជា បដិសេធដាច់ខាតចំពោះការចោទប្រកាន់ របស់យោធាថៃ ដែលបានធ្វើឡើងតាមរយៈសារព័ត៌មាន នា ពេលថ្មីៗនេះ ដោយបានចោទប្រកាន់គ្មានការពិត មាននិន្នាការនយោបាយ មិនស្របតាមស្តង់ដាររបាយការណ៍ អន្តរជាតិ និងផ្ទុយទាំងស្រុងទៅនឹងកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបានតំបន់ព្រំដែនដែល គ្មានមីន។

កម្ពុជាបញ្ជាក់ថា កម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈ ក៏ដោយ ហើយក្នុង នាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ។

ប្រសិនបើមានមីនថ្មី ដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា៖ ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើ នរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះ ជំនួសប្រទេសថៃបានឡើយ។

កម្ពុជាបដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។ មកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវ ការណាមួយឡើយនោះទេ។ ប្រសិនបើថៃមានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គួរផ្តល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ មិនមែនតាមរយៈសេចក្តីថ្លែងការណ៍សាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ ទេ។

កម្ពុជាបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ ព្រោះថា បើមិនទាន់រក ឃើញការពិតណាមួយនោះទេ ការចោទប្រកាន់ជាសាធារណៈ គឺជាការបង្កើនភាពតានតឹង និងធ្វើឱ្យសហគមន៍ អន្តរជាតិមានការភ័យច្រឡំ។

 ជាថ្មីម្តងទៀត កម្ពុជាសម្តែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន មិនថាជាតិសាសន៍ណានោះទេ តែកម្ពុជានឹងមិនទទួលយកការចោទប្រកាន់មិនពិត ការក្លែងបន្លំស្ថានការណ៍ និងមិនអាចទទួលបានឡើយ ចំពោះការលើកឡើងណាមួយ ដែលប៉ះពាល់ដល់កិត្តិនាម និងកិច្ចខិតខំប្រឹប្រែងរបស់កម្ពុជា ក្នុងការសម្រេចបាន អនាគតមួយដែលគ្មានមីន។

 កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការដោះស្រាយបញ្ហាតាម បណ្តោយព្រំដែន ដោយសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        4
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm