[UPDATE ] ឥណ្ឌូនេស៊ី បញ្ជូននាវាចម្បាំងទៅជួយប្រជាជនក្នុងគ្រោះទឹកជំនន់ ខណៈអ្នកស្លាប់ហក់ឡើងលើស ៤៤០នាក់

2025/12/01 03:52:38 pm        104

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី បានរាយការណ៍នៅថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងបំណាក់ដីដ៏មហន្តរាយនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ៤៤២នាក់ហើយ ដោយមនុស្ស ៤០២នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ហើយយ៉ាងហោចណាស់មានមនុស្ស ៦៤៦នាក់ បានរងរបួស។

ទីក្រុងយ៉ាងតិចចំនួន២ នៅលើកោះស៊ូម៉ាត្រា ដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅតែមិនអាចទៅដល់បានគិតត្រឹមថ្ងៃអាទិត្យដដែលនោះ ដែលជំរុញឱ្យក្រុមអាជ្ញាធរដាក់ពង្រាយនាវាចម្បាំង ២គ្រឿង ពីទីក្រុងហ្សាកាតា ដើម្បីផ្តល់ជំនួយ និងជួយដល់ប្រជាជននៅទីនោះ។ ក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងដើម្បីទៅដល់តំបន់ដាច់ស្រយាល ជាទីដែលមនុស្សរាប់ពាន់នាក់ជាប់គាំងយ៉ាងអស់សង្ឈឹម ដោយពុំមានសម្ភារៈប្រើប្រាស់ចាំបាច់។

លោក Suharyanto ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "មានទីក្រុងពីរ ដែលត្រូវការការយកចិត្តទុកខ្លាំងជាងបំផុត ដោយសារតែត្រូវកាត់ផ្ដាច់ក្នុងគ្រោះទឹកជំនន់នេះ នោះគឺក្រុង Central Tapanuli និង Sibolga"។ លោកបានបន្ថែមថា នាវាចម្បាំងទាំងនោះត្រូវបានរំពឹងថា នឹងទៅដល់ក្រុង Sibolga នៅថ្ងៃចន្ទនេះ។

នៅក្នុងភូមិ Sungai Nyalo ចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីក្រុង Padang នៃកោះស៊ូម៉ាត្រាខាងលិច ទឹកជំនន់បានស្រកចុះភាគច្រើនហើយនៅថ្ងៃអាទិត្យ ដោយបន្សល់ទុកផ្ទះសម្បែង យានយន្ត និងដំណាំ គ្របដណ្តប់ដោយល្បប់ភក់យ៉ាងក្រាស់។ ក្រុមមន្ត្រីនិយាយថា ជំនួយត្រូវបញ្ជូនទៅកាន់តំបន់រងគ្រោះតាមផ្លូវអាកាសនិងសមុទ្រ ប៉ុន្តែភូមិខ្លះមិនទាន់ទទួលបានជំនួយនៅឡើយ ហើយមានរបាយការណ៍ថា អ្នកស្រុកនាំគ្នាលួចគ្រឿងផ្គត់ផ្គង់ និងទឹកស្អាតដើម្បីអាចបន្តរស់រានបាន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm