នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ស្នើសុំការលើកលែងទោស ក្នុងរឿងក្តីពុករលួយជាច្រើនឆ្នាំមកនេះ

2025/12/01 05:19:22 pm        84

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) បានស្នើសុំការលើកលែងទោសពីប្រធានាធិបតី នៅក្នុងសវនាការជំនុំជម្រះក្តីពុករលួយដែលកើតមានតាំងតែពីឆ្នាំ២០១៩ មករបស់លោក ដោយអះអាងថា ដំណើរការព្រហ្មទណ្ឌនេះកំពុងរារាំងសមត្ថភាពរបស់លោកក្នុងការគ្រប់គ្រង ហើយការលើកលែងទោស នឹងជារឿងល្អសម្រាប់អ៊ីស្រាអែល។

លោក Netanyahu ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតរបស់ប្រទេសនេះ បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងឡាយពីបទស៊ីសំណូក ក្លែងបន្លំ និងរំលោភលើសេចក្តីទុកចិត្ត។ ក្រុមមេធាវីរបស់លោក បាននិយាយក្នុងលិខិតមួយផ្ញើទៅកាន់ការិយាល័យប្រធានាធិបតីថា លោកនាយករដ្ឋមន្ត្រីនៅតែជឿជាក់ថា ដំណើរការផ្លូវច្បាប់នេះ នៅទីបំផុត នឹងនាំឱ្យមានការលើកលែងទោសទាំងស្រុង។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយ លោក Netanyahu បាននិយាយថា៖ មេធាវីរបស់លោក បានផ្ញើសំណើសុំការលើកលែងទោសទៅកាន់ប្រធានាធិបតីអ៊ីស្រាអែលរួចហើយ ហើយលោករំពឹងថា អ្នកដែលចង់ឱ្យប្រទេសជាតិជួបតែរឿងល្អ នឹងគាំទ្រជំហាននេះ។

គួរឱ្យដឹងថា ការលើកលែងទោសនៅអ៊ីស្រាអែល ជាធម្មតាត្រូវបានផ្តល់ឱ្យ លុះត្រាតែដំណើរការផ្លូវច្បាប់បញ្ចប់ ហើយជនជាប់ចោទត្រូវកាត់ទោស។ ការិយាល័យរបស់ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog បានហៅសំណើនេះថា "មិនធម្មតា" ជាមួយនឹង "ផលវិបាកសំខាន់ៗ" ហើយថា ប្រធានាធិបតី "នឹងពិចារណាលើសំណើនេះ ប្រកបដោយការទទួលខុសត្រូវ និងហ្មត់ចត់បំផុត"។

នៅខែវិច្ឆិកា ប្រធានាធិបតីអាមេរិក Donald Trump ក៏បានផ្ញើលិខិតមួយទៅលោក Herzog ផងដែរ ដោយជំរុញឱ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្ត្រី ដោយនិយាយថា ករណីប្រឆាំងលោក Netanyahu គឺជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ និងមិនយុត្តិធម៌នោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm