កងកម្លាំង​ស៊ូដង់​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​តវ៉ា​រដ្ឋប្រហារ

2022/02/21 09:26:05 pm        527

​ស៊ូដង់៖ កងកម្លាំង​សន្តិសុខ​​ស៊ូដង់​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​កាលពី​ថ្ងៃអាទិត្យ ​ដើម្បី​ព្យាយាម​បំបែក​ក្រុមបាតុករ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។​ ​ប្រទេស​ស៊ូដង់​បាន​ធ្លាក់​ចូលទៅក្នុង​ភាពចលាចល ជាមួយនឹង​ការតវ៉ា​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃចាប់តាំងពី​ការចូល​កាន់កាប់​ដោយ​យោធា​កាលពី​ខែតុលា​។​

​រដ្ឋប្រហារ​បានបញ្ចប់​ការផ្លាស់ប្តូរ​របស់​ប្រទេស​ស៊ូដង់​ ទៅរក​ការគ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ដែល​បានចាប់ផ្តើម ​បន្ទាប់ពី​ភាព​ឯកោ​អស់​រយៈពេល​ ៣ទសវត្សរ៍​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតីលោក Omar al-Bashir​។ ក្រុមបាតុករ​ទាមទារ​ឲ្យ​មានការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ពេញលេញ​មួយ​ដើម្បី​ដឹកនាំ​អន្តរកាល​។​ ​អាជ្ញាធរ​សន្តិសុខ​ក្នុង​រដ្ឋធានីបាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​ប្រមូលផ្តុំ​គ្នា ​នៅតាម​ទីលានសាធារណៈ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​។​ ​នគរបាលត្រូវបាន​គេ​មើលឃើញ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដើម្បី​បំបែក​បាតុករ​មួយចំនួន​ក្នុង​ទីក្រុងដោយមាន​ការ​គប់​ដុំថ្ម​។ ​យោងតាម​ក្រុមគ្រូពេទ្យ​ស៊ូដង់​បានឱ្យដឹងថា ការបង្ក្រាប​ដ៏​ឃោ​ឃៅ​ទៅលើ​ក្រុមបាតុករ​បានសម្លាប់​មនុស្ស​ប្រមាណ ៨០នាក់ និង​របួស ២,២០០នាក់​ទៀត​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm