ធុរកិច្ចបណ្តុះថ្មីជាប់ក្នុងការប្រកួតភាពជាសហគ្រិនឆ្នាំ២០២៥នឹងបន្តទៅប្រកួតនៅសហរដ្ឋអាមេរិក

2025/12/01 06:28:06 pm        1.2 K

ធុរកិច្ចបណ្តុះថ្មីជាប់ជ័យលាភីពីការប្រកួតប្រជែងភាពជាសហគ្រិនប្រចាំឆ្នាំ២០២៥ នឹង​ត្រូវ​បន្ត​ការ​ប្រកួត និងបង្ហាញផលិតផល ដែលមានភាពច្នៃប្រឌិតខ្ពស់របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុង​គោល​ដៅ​ជំរុញបង្កើតទំនាក់ទំនង រវាងអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារ អាមេរិក ស្របពេល​ការ​ធ្វើ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរកំពុងមានកិច្ចសហការល្អ។

លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និងជា​នាយក​វិទ្យាស្ថានខេមអេដ លើក ឡើងនៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ នៅ​ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការ ណ៍ប្រកួតប្រែង​ធុរ​កិច្ច​បណ្តុះ​ថ្មី គឺជាផ្នែក​មួយនៃការ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ផលិត​ផល​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​សំបូរ​បែប ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកដោយខ្លួនឯង កាត់បន្ថយការនាំចូល ជាពិសេស​ជំរុ​ញ​ការ​នាំចេ​ញ​នូវ​ផលិតផលផ្សេងៗរបស់កម្ពុជាឱ្យបានកាន់តែច្រើន ថែមទៀត ក្រៅពីផលិត​ផល​សម្លៀក​បំពាក់​ វាយនភណ្ឌ និងស្បែកជើងជាដើម។

លោក ខេស៊ី បាណេត បន្តឱ្យដឹងថា ជុំវិញការប្រកួតប្រជែងនេះគឺជាលើកទី៤ហើយ ដែលបានរៀបចំការប្រគួតប្រជែង គំនិតអាជីវកម្មទាំងនោះរួមមាន៖ ការគ្រប់ដណ្តប់ទៅលើវិស័យកសិកម្ម ដែលនិសិត្សបានស្រាវជ្រាវកែច្នៃកាកសំណល់ ឲ្យទៅជាសម្ភារ:ប្រើប្រាស់ម្សៅកាលស្យូម ចំណីសត្វ ល្បាយម្សៅ និងចំណីអាហារជាដើម ក្នុងនោះក្រុម Golden Longan ទទួលបានចំណាត់ថ្នាក់ លេខ១ មានគំនិតអាជីវកម្មលើប្រធានបទ “ការកែច្នៃផ្លែមានឲ្យក្លាយជាទឹកស្ករ ដែលជាស្ករល្អសម្រាប់សុខភាព”។ ចំណែកក្រុម Medi-Egg ការកែច្នៃសំបកស៊ុតឲ្យទៅជាអាហារបំប៉ន ទៅលើជាតិកាល់ស្យូមសម្រាប់បំពេញឲ្យរាងកាយមនុស្ស ជាប់ចំណាត់ថ្នាក់លេខ២ និងក្រុម ZeroBuzz ការកែច្នៃកាកសំណល់កាហ្វេ រួមជាមួយរុក្ខជាតិដើមស្លឹកក្រៃ ឲ្យក្លាយជាធូបសម្រាប់ ដេញ មុស ឬសត្វស្អិតផ្សេងៗ ជាប់ចំណាត់ថ្នាក់លេខ៣។ ក្រុមជាប់ជ័យលាភីទាំងនេះ នឹងត្រូវបន្តការប្រកួតប្រជែង និងបង្ហាញផលិតផល របស់ពួកគាត់នៅ សហរដ្ឋអាមេរិក ដែលតាមរយៈនេះក៏ជាការជំរុញបង្កើតទំនាក់ទំនង ដើម្បីអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារអាមេរិកផងដែរ។

សូមបញ្ជាក់ថា ជុំវិញការបណ្តុះធុរកិច្ចថ្មីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង ជួយបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្ត បណ្តុះធុរកិច្ចថ្មីជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើម សកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm