កម្ពុជាដក់ជាប់ក្នុងបេះដូងអ្នកវាយកូនគោលពិភពលោក ក្រោយចប់ជើងឯកវឌ្ឍនៈលេជេនស៍ និងសន្យាត្រឡប់មកវិញ

2025/12/01 06:40:01 pm        236

រយៈពេល ២សប្ដាហ៍ មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាពេលវេលាដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់​វិស័យកីឡាកម្ពុជា ពិសេសកីឡាវាយកូនគោល តាមរយៈ​ការ​ប្រកួត​ជើង​ឯក​វឌ្ឍនៈ​លេជេនស៍ និងកម្មវិធីអមជាច្រើន ដែលបានបន្សល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់សង្គមជាតិ ដែល​ធ្វើឲ្យពិភពលោកដឹងពីការពិត និងស្គាល់កាន់តែច្បាស់ប្រទេសកម្ពុជា ក្នុងនាម​ប្រទេស​មាន​សន្ដិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ប្រជុំដោយ​កីឡាករអាជីពអន្ដរជាតិជុំវិញពិភពលោកជាង ៦០នាក់ ដែលភាគច្រើនទើប​មក​កម្ពុជា​លើក​ដំបូង អ្វីដែល​ធ្វើ​ឲ្យ​ពួក​គេចា​ប់អា​រម្មណ៍​មុន​គេ​នោះ​គឺ​អាកាស​យានដ្ឋាន​អន្ដរជាតិ​តេជោលំ​ដាប់ ​F4 រហូតដល់ទីលានវាយកូនគោលលំដាប់អន្ដរជាតិវឌ្ឍនៈហ្គោលរីហ្សត ព្រមទាំង​ការ​ទទួល​ប​ដិសណ្ឋារកិច្ចយ៉ាងពិសេសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដោយស្នាមញញឹម និង​រួសរាយរាក់ទាក់ ពិសេសក្រោយបានទស្សនាផ្ទាល់ភ្នែកនូវប្រាង្គប្រាសាទមួយចំនួន លើ​ទឹក​ដី​អច្ឆរិ​យៈ​អង្គរ​។

ទាំងអស់នេះ បានបានធ្វើឲ្យកម្ពុជា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រតិភូ និងក្រុម​កីឡាករ​វាយ​កូន​គោល​លំដាប់ពិភពលោកនៃស្ថាប័ន Legends Tour គ្រប់ៗរូប រហូតមានការសន្យា​នឹង​ត្រឡប់​មក​​កម្ពុជាវិញ នាពេលក្រោយ ដោយមិនត្រឹមមានចូលរួមប្រកួត ថែមទាំងនាំក្រុមគ្រួសារ ក៏ដូច​ជា​ណែនាំដ​ល់មិត្តភ័ក្ដ្របងប្អូនមកលេងកម្សាន្ដនៅកម្ពុជាទៀតផង។

កីឡាករជនជាតិអាហ្វ្រិកខាងត្បូង លោក Darren Fichardt ម្ចាស់ជើងឯកពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ ដែលជាពានទី២ ប្រចាំព្រឹត្តិការណ៍នេះ បានថ្លែងថា លោកពិតជាទទួលនូវអនុស្សាវរីយ៍ល្អៗជាច្រើន កំឡុងពេលស្នាក់នៅកម្ពុជា ហើយឆ្នាំក្រោយ ប្រសិនបើមានការប្រកួតទៀត ប្រាកដណាស់លោកនឹងចូលរួម រួមជាមួយក្រុមគ្រួសារផងដែរ។

ដោយឡែកកីឡាករអង់គ្លេស លោក Craig Farrelly ណែនាំកីឡាករវាយកូនគោលអន្ដរជាតិ ក៏ដូចជាពលរដ្ឋនៅអឺរ៉ុប បើចង់បានបទពិសោធន៍ថ្មី គួរមកលេងកម្ពុជា ដែលជាប្រទេសទំនើប រីកចម្រើន មានទីលានស្ដង់ដារ សណ្ឋាគារល្អ ម្ហូបអាហារឆ្ងាញ់ ជារួមគឺមិនចាញ់ប្រទេសនៅអឺរ៉ុបឡើយ។

លើសពីការប្រកួត កីឡាក៏ជាផ្នែកមួយ ក្នុងការលើកស្ទួយទេសចរណ៍ និងវប្បធម៌ផងដែរ ។ ជាក់ស្ដែងក្រោយចប់ការប្រកួតវគ្គ១ នៃជើងឯកវឌ្ឍនៈលេជេនស៍ ក្រុមហ៊ុនវឌ្ឍនៈគ្រុប បានរៀបចំដំណើរកម្សាន្ដជូនកីឡាករវាយកូនគោលអន្ដរជាតិទៅកាន់ទឹកដីអច្ឆរិយអង្គរ ហើយបានផ្ដល់នូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ បន្ទាប់ពីពួកគេបានឃើញផ្ទាល់ភ្នែកនូវប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបាក់ខែងជាដើម។

ជាមួយមហាជោគជ័យនេះ បានធ្វើឲ្យអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលជាអ្នកអូសទាញការប្រកួតវាយកូនគោលកម្រិតពិភពលោកមកកម្ពុជា ក្រោមកិច្ចសហការជាមួយស្ថាប័ន Legends Tour មានមោទនភាព ហើយលោកក៏បានបង្ហើបពីគម្រោងបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ដរៀបចំការប្រកួតដ៏អស្ចារ្យនេះ នាឆ្នាំក្រោយបន្ថែមទៀតផងដែរ។

តាមរយៈការខិតខំពីវិស័យឯកជននេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានចាត់ទុកជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់សង្គមជាតិ ពិសេសវិស័យទេសចរណ៍តែម្ដង។

ក្រោមម្លប់នៃសន្ដិភាព កីឡារស់ក្នុងសន្ដិភាព និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនេះ បានធ្វើឲ្យកីឡាករទាំងអស់ ចងចាំ និងបន្សល់នូវអនុស្សាវរីយ៍ជាច្រើន មុនចាកចេញពីកម្ពុជា ហើយក៏សង្ឃឹមថា នឹងត្រឡប់មកកាន់ទីនេះម្ដងទៀតផងដែរ។

គួរដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្រោមកិច្ចសហការជាមួយស្ថាប័ន Legend Tour រៀបចំនូវការប្រកួតកីឡាវាយកូនគោល ២ព្រឹត្តិការណ៍ជាប់គ្នា នៅលើទីលានវឌ្ឍនៈហ្គោលរីហ្សត ទី១ គឺពានរង្វាន់ Vattanac Legends Championship 2025 ជើងឯកបានទៅលោក David Drysdale ជនជាតិស្កុតលែន អមដោយប្រាក់រង្វាន់ ៨២៥០០ដុល្លារ និងទី២ ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ជើងឯកបានទៅលោក Darren Fichardt ជនជាតិអាហ្វ្រិកខាងត្បូង អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ៕ អត្ថបទ លី ឈុនឡា





 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        162
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm