ព្យុះត្រូពិកថ្មីសម្លាប់មនុស្សយ៉ាងតិច ៣នាក់ នៅវៀតណាម ខណៈទើបតែរងគ្រោះក្នុងទឹកជំនន់

2025/12/01 06:53:52 pm        98

ព្យុះត្រូពិក Koto បានសម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់បន្តទៀតបាត់ខ្លួន ខណៈប្រព័ន្ធអាកាសធាតុថ្មីនេះបានចូលទៅដល់វៀតណាម ដោយនាំមកនូវខ្យល់បក់ខ្លាំង និងរលកសមុទ្រធំៗបានប៉ះពាល់ទូកនេសាទនៅឆ្នេរភាគកណ្តាលនៃប្រទេស ដែលទើបតែរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានគ្របដណ្ដប់ពាសពេញតំបន់ភាគកណ្តាលវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយជន់លិចតំបន់ជាច្រើន និងសម្លាប់មនុស្សជិត ១០០នាក់ រួចមកហើយ។ ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២៥នេះ បានធ្វើឱ្យមនុស្សសរុបជាង ៤០០នាក់ ស្លាប់ឬបាត់ខ្លួន នៅវៀតណាម និងការខូចខាតជាង ៣ពាន់លានដុល្លារអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា អាជ្ញាធរបានបញ្ជាឱ្យទូកចូលចត និងបង្វែរជើងហោះហើររាប់សិបជើង ខណៈព្យុះ Koto នាំឱ្យមានរលកសមុទ្រធំៗ និងខ្យល់បោកបក់ដ៏គ្រោះថ្នាក់។ ក្រសួងបរិស្ថានវៀតណាម បានឱ្យដឹងថា ទូកនេសាទចំនួន២គ្រឿង បានលិចនៅក្នុងសមុទ្រ - ទូកមួយនៅក្នុងខេត្ត Khanh Hoa និងមួយទៀតនៅខេត្ត Lam Dong - ដែលនាំឱ្យមនុស្សសរុប ៣នាក់ បានស្លាប់ ហើយអាជ្ញាធរកំពុងបន្តស្វែងរកអ្នកទី៤ ដែលបាត់ខ្លួន។

កាលពីព្រឹកថ្ងៃអាទិត្យ ព្យុះ Koto ដែលជាព្យុះទី១៥ របស់វៀតណាមក្នុងឆ្នាំនេះ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយត្រូវបានបន្ទាបពីព្យុះទីហ្វុង ទៅជាព្យុះត្រូពិក។ ការិយាល័យអាកាសធាតុរបស់ប្រទេសនេះ និយាយថា Koto កំពុងផ្លាស់ទីយឺតៗ ហើយរំពឹងថានឹងចុះខ្សោយបន្ថែមទៀត មុនពេលវាយបោកលើឆ្នេរសមុទ្រវៀតណាម នៅសប្តាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm