អង្គការ ILO បង្ហាញ​សកម្មភាពការងារ​ជាច្រើន​ដែល​បាន​សហការ​ធ្វើ​ជាមួយ​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដល់​ពលករមកពីថៃ

2025/12/01 06:58:57 pm        192

តំណាងអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO(អាយឡូ) បាន​បង្ហាញ​សកម្ម​ភាព​ការ​ងារ​ជា​ច្រើនធ្វើការកិច្ចសហប្រតិបត្តិការ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយឱកាសការងារ និង​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈនានា ជូនពលករខ្មែរ មកពីប្រទេសថៃ ។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើជំនាញ ម្ហូបអាហារ និងភេសជ្ជៈ ស្រប​តាម​គុណ​វុឌ្ឍិជាតិកម្ពុជា ថ្ងៃទី១ ខែធ្នូនេះ លោកស្រី Marry Kent អ្នកជំនាញផ្នែកអភិឌ្ឍន៍ជំនាញ នៃ​អង្គ​ការ​អន្តរជាតិខាងការងារ ILO បានថ្លែងថា បច្ចុប្បន្ន អង្គការ ILO បានមើលឃើញថា រាជ​រដ្ឋាភិបាល បាននិង​កំពុង​ធ្វើ​កា​រ​ផ្តោត​ការ​យក​ចិត្តទុកដាក់ខ្លាំងជួយដល់បណ្តាពលករខ្មែរ​ត្រឡប់​មក​ពី​ប្រទេសថៃ តាំងពីច្រកព្រំដែនរហូតដល់ភូមិដ្ឋានស្រុកកំណើតរបស់ពលករ សំដៅជំ​រុញ​ឲ្យ​គ្រប់​ពលករទាំងនោះចូលធ្វើការងារនៅក្នុងស្រុកវិញទាំងអស់គ្នា និងទប់ស្កាត់​ការងារ​ទេសន្តរ​ប្រវេសន៍​។

លោកស្រី តំណាងអង្គការ ILO រូបនេះ ក៏បានបង្ហាញសកម្មភាពរបស់អង្គការជាច្រើន ដែល​បាន​ធ្វើ​ការងារយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ដើម្បី​ជួយដល់បណ្តាពលករត្រឡប់មកពីប្រទេសថៃ ដែលរួមមាន៖ ទី១ ការគាំទ្រការ​ធ្វើ​សមាហរណ​កម្ម ការងារ ជូនគ្រប់ពលករដែលបានធ្វើមាតុភូមិនិវត្ត នៅតាម ព្រំដែន និងតាម​រាជ​ធានី​ខេត្ត ​តាមរយៈការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ទី២ ការធ្វើ​វេទិការការងារនិងផ្គូរផ្គង់ការងារជូនគ្រប់ពលករមកពីប្រទេសថៃ និង ៣. វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ទទួលស្គាល់ការសិក្សាពីមុន RPL ដើម្បីផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជំនាញ និង​សមត្ថភាព​របស់ពលករអំឡុងពេលធ្វើការងារនៅថៃ និងប្រើប្រាស់វិញ្ញាបនបត្រនោះ សម្រាប់​រក​ការងារ​ធ្វើ​នៅកម្ពុជាវិញ។

ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា អង្គការអន្តរជាតិខាងការងារ (ILO) ជានិច្ចកាល គឺធ្វើការងារល្អជិតស្និតជាមួយរាជរដ្ឋាភិបាល និងបានគាំទ្រដល់​ការងារ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈទេសចរណ៍ និងជំនាញវិជ្ជាជីវៈនានាទៀត នៅតាមបណ្តាសាលាTVET របស់​ក្រសួង​ការងារផងដែរ សំដៅជំរុញរីកចម្រើនវិស័យការងារ បានបង្កើត និងបង្កើ​ន​ការងារ​សមរម្យ​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងប្រទេស។

ឯកឧត្តម ថ្លែងថា សម្រាប់តែវិស័យទេសចរណ៍មានតម្រូវការកម្លាំងពលកម្ម និងអ្នកជំនាញច្រើន ចូល​រួម​បម្រើការងារទាំងនៅក្នុងផ្នែករដ្ឋ និងឯកជន ហើយ តាមរយៈ​ការព្យាករណ៍​របស់​ក្រសួង​ទេសចរណ៍ កម្ពុជាត្រូវការកម្លាំង​ពលកម្ម​ថ្មី​ចូល​បម្រើកា​រងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​១៧​ម៉ឺន​នាក់​បន្ថែមទៀត ចាប់ពីឆ្នាំ២០២៥-២០២៨៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm