ទិន្នន័យកក់សំបុត្រយន្តហោះចិន-ជប៉ុន បន្តធ្លាក់ចុះក្នុងខែធ្នូនេះ ខណៈភាពតានតឹងមិនទាន់អន់ថយ

2025/12/01 07:14:09 pm        67

ទិន្នន័យពីទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានបង្ហាញថា ការធ្វើដំណើរតាមផ្លូវអាកាស និងទេសចរណ៍ពីប្រទេសចិន ទៅកាន់ប្រទេសជប៉ុន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងខែធ្នូនេះ ចាប់តាំងពីទីក្រុងប៉េកាំង ចេញសេចក្តីណែនាំធ្វើដំណើរ ដោយព្រមានពលរដ្ឋចិន ពីហានិភ័យនៃការទៅប្រទេសជប៉ុន ស្របពេលភាពតានតឹងការទូតមិនទាន់ថយចុះ ជុំវិញបញ្ហាកោះតៃវ៉ាន់ របស់ចិន។

ប្រភពនៅក្នុងឧស្សាហកម្មចិន បាននិយាយថា បច្ចុប្បន្ននេះ ទីផ្សារទេសចរណ៍សម្រាប់ការធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យឆ្លងឆ្នាំថ្មីទៅជប៉ុន មិនមានសញ្ញាប្រសើរឡើងទេ។ ប្រភពបន្តថា បើទោះបីជាទំនាក់ទំនងទ្វេភាគីប្រសើរឡើងវិញនៅដើមឆ្នាំក្រោយក៏ដោយ ក៏អ្នកទេសចរចិនភាគច្រើន ប្រហែលជាបង្វែរដំណើរកម្សាន្តទៅកាន់គោលដៅផ្សេងទៀត។

ទិន្នន័យបង្ហាញថា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ចំនួនជើងហោះហើរដែលត្រូវលុបចោល ពីចិនទៅកាន់ជប៉ុន បានកើនឡើងប្រហែល ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយខែមុននោះ។ ការកក់ទុកដោយភ្ញៀវទេសចរចិន សម្រាប់ខែធ្នូ និងរយៈពេលលើសពីនេះ គឺទាបជាងការរំពឹងទុកខ្លាំង នេះបើតាមស្ថិតិពីប្រភពឧស្សាហកម្មអាកាសចរណ៍។

ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន និយាយថា ប្រតិបត្តិករនៃអាកាសយានដ្ឋាន New Chitose នៅភាគខាងជើងកោះហុកកៃដូ របស់ជប៉ុន បានឱ្យដឹងថា ជើងហោះហើរមកពីចិន ត្រូវបានលុបចោល ឬកាត់បន្ថយ ដែលមានន័យថា ភ្ញៀវទេសចរចិនប្រមាណពី ៣ម៉ឺន ទៅ ៤ម៉ឺននាក់ នឹងមិនអាចធ្វើដំណើរទៅជប៉ុនបាន រហូតដល់ខែមីនា ឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm