ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងពាក់ព័ន្ធ​កំពុងគិតគូរ​រៀបចំ​ឲ្យ​ពលរដ្ឋ​មាន​ផ្ទះរស់​នៅ​សមរម្យ

2025/12/01 07:30:22 pm        351

ភ្នំពេញ៖ ឯឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់បានថ្លែងថា ក្រសួងរៀបចំដែនដី នឹងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ពិភា​ក្សា​គ្នា ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជា​រៀបចំ​លំនៅ​ដ្ឋាននៅកម្ពុជា ឲ្យមានរបៀបរៀបរយ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរ​មាន​ផ្ទះ​សម្បែង​រស់​នៅបានសមរម្យ ដោយជំហានបន្ទាប់ឯកឧត្តម នឹងជួបក្រសួងមហាផ្ទៃ ក្រសួងសង្គម​កិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើត ​ឬបង្កលក្ខណៈ និងបរិយាកាសឲ្យមនុស្សមានផ្ទះនៅ ដែលបច្ចុប្បន្នក្រសួងរៀបចំដែនដី កំពុង​ធ្វើជាបណ្ដើរៗ លើបញ្ហាសំណង់មិនរៀបរយ ។

ឯកឧត្តមបានបន្តថា ចំពោះការរៀបចំសំណង់លំនៅដ្ឋានឲ្យមានរបៀបរៀបរយនេះ គឺជា​ការ​ងារផ្ដើម​ ដើម្បីឈានឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅបានសមរម្យ ដែលការងារនេះ ក្រសួង​បាន​ដាក់​ទិសដៅរួចហើយ ដែលជាដំបូងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់​ដំបង​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការគិតគូរ ដើម្បីរៀបចំ​ឲ្យ​ពលរដ្ឋ​មាន​ផ្ទះ​រស់​នៅ​សមរម្យ​នេះ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច សម្រាប់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយការងារនេះកំពុងទទួលបានជោគជ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បាន​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋកន្លះលានគ្រួសារ ដែលស្មើនឹងមនុស្សជាង ២លានកន្លះ បានរួចផុតពីភាពក្រីក្រ និង​មាន​ជីវភាព​ល្អ​ប្រសើរ តាមរយៈនយោបាយដីសម្បទានសង្គមកិច្ចនេះ។

គួរបញ្ជាក់ថា គម្រោងនៃការរៀបចំផ្ទះសម្បែង ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប បាន​រស់​នៅ​សមរម្យ​នេះ គឺជាគោលដៅបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធ ឲ្យចប់នៅក្នុងអាណត្តិទី៧នេះ ដែលគិត​ត្រឹម​ឆ្នាំ​២០២៥​នេះ ​នៅសល់ត្រឹមជាង ៥ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយការងារ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើ​ គឺមានការចុះបញ្ជីដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ការងាររៀបចំតំបន់អប្សារា និង​ការងារ​ចុះបញ្ជីដីធ្លីរបស់រដ្ឋមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm