សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក ដើម្បីពង្រឹងសមត្ថភាពបន្ថែម

2025/12/01 07:35:53 pm        207

ដើម្បីពង្រឹងសមត្ថភាពប្រភេទកីឡាគ្រិកឃីតឱ្យកាន់តែមានសក្តានុពល នៅពេល​នេះ​សហព័ន្ធ​កីឡា​គ្រិកឃីតកម្ពុជាមួយនេះ បានបើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វឹក ដល់​កីឡាគ្រិកឃីតកម្រិតមូលដ្ឋាន ក្នុងរយៈពេល២ថ្ងៃ ដែល​មាន​សិក្ខា​កាម​ប្រមាណ​ជិត​៣០​នាក់។

លោក នូ សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានប្រាប់ថា វគ្គបណ្តុះ            បណ្តាល​ចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក កីឡាគ្រិកឃីត នៅពេលនេះ ពិតជាសំខាន់ណាស់ ហើយ​សិក្ខា​កាមចូលរួមទំាងអស់គឺជាគ្រូកីឡាស្រាប់ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ និង​បឋម​សិក្សា​ចំនួន ២៤សាលា ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យស្គាល់អ្វីទៅជាកីឡាគ្រិកឃីត ហើយ​កីឡា​មួយ​នេះ មានចៅក្រម មានអាជ្ញាធរ ត្រូវធ្វើបែបណាខ្លះ ពិសេសដើម្បីឱ្យលោកគ្រូអ្នកគ្រូ ដែ​ល​ជា​គ្រូ​កីឡាស្រាប់ បានបន្តផ្សព្វផ្សាយ និងជំរុញរៀបចំ​ប្រកួត​កីឡា​គ្រិកឃីត​នេះ​នៅ​តាម​បណ្តា​សាលា​រៀង​ៗខ្លួនផងដែរ ហើយសហព័ន្ធនឹងរៀបចំប្រកួតកីឡាគ្រិកឃីតរវាងសាលានិងសាលា ដើម្បី​ឈាន​ទៅជ្រើសរើសកីឡាករដែលមានសមត្ថភាព ដើម្បីត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​សម្រាប់​ជាតិ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ប្រភេទកីឡាគ្រិកឃីត ជាប្រភេទកីឡា ដែលមានមនុស្ស​លេង​ដូច​នឹង​ប្រភេ​ទ​កីឡា​បាល់​ទាត់ ពោលគឺម្ខាងមានគ្នា១១នាក់ ហើយមកដល់បច្ចុប្បន្ន ប្រភេទកីឡាមួយនេះ មាន​សមាជិក​នៅ​លើពិភពលោក មានជាង១០០ប្រទេស ហើយកីឡាមួយប្រភេទនេះ មានដើម​កំណើត​ពី​ប្រទេសអង់គ្លេស ហើយកម្ពុជា ក៏ធ្លាប់បានចូលរួមប្រកួតទទួលបានមេដាយផងដេរ ពិសេស​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលកាល​នោះ​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៤ ក្នុងនោះមានមេដាយមាសចំនួន៣គ្រឿង និងមេដាយប្រាក់១មួយគ្រឿង ហើយ​នៅ​ពេល​នេះសហព័ន្ធកីឡាមួយនេះ កំពុងពង្រឹងសមត្ថភាពគ្រូបង្វឹក និងកីឡាករ ដើម្បី​ចាប់​យក​ឱកាស​ចូលរួមប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិបន្ថែមផងដែរ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm