ប្រទេសប៉េរូ ដាក់ពង្រាយយោធាទៅកាន់ព្រំដែន ធ្វើឱ្យជនអន្តោប្រវេសន៍ជាប់គាំងក្នុងប្រទេសឈីលី

2025/12/01 07:43:22 pm        188

ជនអន្តោប្រវេសន៍រាប់សិបនាក់នៅតែជាប់ខ្លួននៅព្រំដែនប្រេទេសឈីលីជាមួយប្រទេសប៉េរូកាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ជាការជាប់គាំងខណៈមានការគំរាមកំហែងនិរទេសរបស់បេក្ខជនប្រធានាធិបតីស្តាំនិយម និងព្រំដែនមានយោធារបស់ប្រទេសប៉េរូ។

ប្រទេសប៉េរូ បានដាក់ពង្រាយទាហាន និងនគរបាលដើម្បីការពារព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយរារាំងការឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមចាកចេញពីប្រទេសឈីលី បន្ទាប់ពីបេក្ខជនឈានមុខប្រធានាធិបតី លោក Jose Antonio Kast បានសន្យាថានឹងបណ្តេញជនអន្តោប្រវេសន៍គ្មានឯកសារចេញ នៅពេលចូលកាន់តំណែង។

យោងតាមនគរបាលប៉េរូបានឲ្យដឹងថា ការព្រមាននេះបានបង្កឱ្យមានការចាកចេញរបស់ជនបរទេសទៅកាន់ច្រកព្រំដែន Chacalluta ក្នុងតំបន់Arica។ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សជាច្រើនបានមើលឃើញថាខ្លួនឯងជាប់គាំង មិនអាចទៅមុខ ឬថយក្រោយបាន។

អ្នកស្រី Cecilia ជាជនអន្តោប្រវេសន៍ជនជាតិអេក្វាឌ័រម្នាក់ដែលកំពុងព្យាយាមត្រឡប់ទៅស្រុកកំណើតវិញជាមួយកូនៗរបស់នាងបាននិយាយថា «ខ្ញុំនៅទីនេះរយៈពេលជិតប្រាំថ្ងៃហើយ ហើយខ្ញុំអស់លុយហើយនៅពេលនេះ»។

លោក Kast ជាបេក្ខជនដែលនឹងយកជ័យជម្នះក្នុងការបោះឆ្នោតជុំទីពីរនៅខែក្រោយទល់នឹង លោកJeannette Jara ក្រុមឆ្វេងនិយម បានធ្វើឱ្យគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹង ក្លាយជាចំណុចកណ្តាលនៃយុទ្ធនាការរបស់លោក។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm