បញ្ជាការដ្ឋានកងទ័ពជើងអាកាសគាំទ្រដោយឥត​ងាករេ​​ចំពោះ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល

2022/02/21 09:55:45 pm        699

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងអាកាស បានប្រកាសគាំទ្រដោយឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតចំពោះក្រុមឱកាសនិយមទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងមហន្តរាយ បំផ្លាញសន្តិភាព ធ្វើឲ្យប៉ះពាល់ដល់ភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ការប្រកាសប្តូរផ្តាច់របស់នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បែបនេះ គឺបានធ្វើឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុង​ពិធី​ប្រជុំ​បូក​សរុបការងារ​កងទ័ព​ជើងអាកាស​ប្រចាំ​ឆ្នាំ២០២១ ​និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ ​ស្ថិត​នៅ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​អាកាស។

នាយឧត្តមសេនីយ៍ បាន​លើក​ឡើងថា​ តាំង​នាម​ឲ្យ​កង​កម្លាំង​ទាំង​អស់​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ពជើង​អាកាស​ទាំង​មូលសូម​សន្យាថា នឹង​ការពារ​បូរណភាព​ទឹកដីឯករាជ្យ ​អធិបតេយ្យ​ជាតិ ពង្រឹង​សន្តិភាព ស្ថិរភាព​និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានានូវភាព​សុខសាន្ត​របស់​ប្រជាជន និងរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ។ ​ការពារ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ស្របច្បាប់​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​របស់ប្រជាពលរដ្ឋ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជំរុញដល់កងកម្លាំងយោធានៃកងទ័ព ជើងអាកាសទាំងអស់​ត្រូវ​បន្តចូលរួម​សហការ​ជាមួយអាជ្ញាធរដែនដី ​និងកងកម្លាំង​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការ​រក្សា​ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាពសង្គមឲ្យបានរឹងមាំ​បន្ថែមទៀត។ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ ​ដ៏​ម៉ឺងម៉ាត់​ចំពោះ​គ្រប់​អង្គការ​ចាត់តាំង ឬបុគ្គល​ដែល​ប្រព្រឹត្តបទ​ល្មើសច្បាប់ និងប្រឆាំងដាច់ខាត​មិនឲ្យមាន​ចលនា​បដិវត្តន៍ពណ៌​កើតឡើងបានជាដាច់ខាត។ ក្នុងន័យនេះ កងទ័ពទាំងអស់ត្រូវ​យក​ចិត្ត​ទុក​ដាក់​អប់រំ​ប្រជាពលរដ្ឋ​ឲ្យយល់​ច្បាស់​បន្ថែម​ទៀត​អំពី​ការ​ប្រើប្រាស់​សិទ្ធិសេរីភាព ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំង​អនុវត្ត​ច្បាប់ជា​ធរ​មាន​ឲ្យ​បាន​ម៉ឺងម៉ាត់​ផងដែរ។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សឹម សំណាង​ ក៏បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ជើងអាកាស​ទាំង​អស់​ត្រូវបន្តលើក​កម្ពស់​ការតាំងចិត្តខាង​នយោបាយ​ចិត្ត​សាស្រ្ត​របស់​កងទ័ព ដើម្បី​បន្តជំរុញ​អនុវត្ត​ដោយ​ឆន្ទៈ​មោះមុត ស្រុះដៃគ្នា​ក្នុងការកែទម្រង់​លើគ្រប់វិស័យ​ឲ្យកាន់​តែស៊ីជម្រៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​ តាមបាវចនា២«កែទម្រង់ខាងក្នុង ​និងបង្កើនមិត្តខាងក្រៅ​ក្នុងស្មារតីឯករាជ្យ» និងអ​ភិក្រមទាំង៥«ឆ្លុះកញ្ចក់ ​ងូតទឹក​ ដុះក្អែល ព្យាបាល​និងវះកាត់»ជាដើម។

យ៉ាងណាក៏ដោយ​នាយ​ឧត្តមសេនីយ៍ ក៏​បានថ្លែង​កោត​សរសើរ​ចំពោះ​កងទ័ពជើង​អាកាស​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការ​របស់​ខ្លួន​បាន​ល្អប្រសើផងដែរ ក្នុងការ​ចូលរួមជាមួយភាគីពាក់ព័ន្ធ​ក្នុងការ​ដឹក​ជញ្ជូន​នូវវ៉ាក់សាំង​ប្រឆាំងកូវីដ១៩​ ចាក់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ ៕

អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm