ទួរគីថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនលើនាវាដឹកប្រេងរបស់រុស្ស៊ី នៅឆ្នេរសមុទ្រខ្មៅ

2025/12/01 09:06:57 pm        107

រដ្ឋាភិបាលទួរគីបានថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើនាវាដឹកប្រេងពីរគ្រឿងរបស់«កងនាវាស្រមោលរុស្ស៊ី » នៅសមុទ្រខ្មៅ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Oncu Keceli បាននិយាយថា ការវាយប្រហារលើនាវា Kairos និង Virat បានកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទួរគី ហើយ «បានបង្កហានិភ័យដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពនាវាចរណ៍ ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាននៅក្នុងតំបន់»។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃសៅរ៍ លោក Keceli បានបន្ថែមថា ប្រទេសទួរគី កំពុងធ្វើការចរចាជាមួយ «ភាគីពាក់ព័ន្ធ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនៅអ៊ុយក្រែន នៅទូទាំងសមុទ្រខ្មៅ និងដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ។

អ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើដ្រូនរបស់កងទ័ពជើងទឹក ដើម្បីវាយប្រហារនាវាដឹកប្រេងជាបន្តបន្ទាប់នៅឆ្នេរសមុទ្រខ្មៅរបស់ទួរគី កាលពីយប់ថ្ងៃសុក្រ។ សមាជិកនាវិកនៅលើនាវាទាំងពីរ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។

ទិន្នន័យរបស់អង្គការ Open Sanctions ដែលតាមដានមនុស្ស ឬអង្គការដែលពាក់ព័ន្ធនឹងការគេចវេសទណ្ឌកម្ម បានពិពណ៌នាអំពីនាវាទាំងនោះថា ជាផ្នែកមួយនៃកងនាវាដែលត្រូវបានប្រើប្រាស់ ដើម្បីគេចវេសទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន នៅឆ្នាំ ២០២២៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm