អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាអំពីទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីសន្តិភាព

2025/12/01 09:11:40 pm        124

ប្រមុខការទូតរបស់ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារសន្តិភាព ដោយសារតែការវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងអនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលបន្ទុកកិច្ចការនយោបាយ លោក Saud bin Mohammed Al-Sati បានពិនិត្យឡើងវិញនូវវិធីដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលមានផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។

លោក Araghchi បានថ្កោលទោសអ្វីដែលលោកហៅថា «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម» ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន និង «ការឈ្លានពាន» របស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ និងស៊ីរី ដោយហៅពួកវាថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅអាស៊ីខាងលិចនិងលើសពីនេះទៅទៀត។

លោកបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងចំណោមរដ្ឋក្នុងតំបន់ និងរដ្ឋមូស្លីម ដើម្បីទប់ស្កាត់ «ការបង្កសង្គ្រាម និងការបំពានច្បាប់» របស់អ៊ីស្រា      អែល នៅអាស៊ីខាងលិច។

ចំណែកអ្នកការទូតអារ៉ាប៊ីសាអ៊ូឌីត បានគូសបញ្ជាក់ពីជំហររបស់ប្រទេសលោកលើតម្រូវការសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារសន្តិភាព និងស្ថិរភាព។

ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានស្ដារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងខែមេសា ឆ្នាំ២០២៣ ដោយបញ្ចប់ការជាប់គាំងរយៈពេល ៧ឆ្នាំ។ ទីក្រុងរីយ៉ាដ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករអ៊ីរ៉ង់ បានវាយប្រហារស្ថានទូតរបស់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់របស់ព្រះរាជាណាចក្រនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        5
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm